Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រីវៀតណាម ថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានជួយវៀតណាម គ្រាប្រវត្តិសាស្ត្រ

ត្បូងឃ្មុំ ៖ លោក ផាម មីញជីញ នាយករដ្ឋមន្ត្រីវៀតណាម ក្នុងពិធីរំលឹកខួបលើកទី៤៥នៃទិវាដំណើរឆ្ពោះទៅ រំដោះជាតិ និងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងសម្ពោធសមិទ្ធផលនានា នៅទីតាំងប្រវត្តិសាស្ត្រ ភូមិកោះថ្ម X-១៦ ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ បានថ្លែងអំណរគុណដល់កម្ពុជា ដោយលោកថ្លែងថា ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការគាំទ្រ និងជួយដ៏មានតម្លៃ របស់ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាជាច្រើនជំនាន់ ដែលមានសមានចិត្តចំពោះប្រជាជនវៀតណាម ក្នុងការជួយរំដោះប្រទេសជាតិកន្លងមក ក៏ដូចជាការកសាង និងការអភិវឌ្ឍប្រទេសវៀតណាមសព្វថ្ងៃ។

លោក ផាម មីញជីញ បានថ្លែងទៀតថា យើងខ្ញុំសូមសម្តែងនូវការដឹងគុណពិសេស ចំពោះរាជរដ្ឋាភិបាល ដើរតាមនយោបាយអព្យាក្រឹតរបស់កម្ពុជា បានទទួលស្គាល់រណសិរ្សរំដោះជាតិវៀតណាមខាងត្បូង បានជួយអស់ពីចិត្ត និងបង្កលក្ខណៈអំណោយផល ដល់បដិវត្តន៍វៀតណាម ក្នុងការកសាងនូវមូលដ្ឋាន និងផ្លូវដឹកជញ្ជូនឲ្យសមរភូមិវៀតណាមខាងត្បូង ក្នុងកាលៈទេសៈដ៏សែនលំបាកនោះ។

លោក ផាម មីញជីញ បាននិយាយអំពីប្រវត្តិសាស្ត្រវៀតណាមថា កាលណោះ វៀតណាម ត្រូវបានបែងចែកជា២ប្រទេស គឺវៀតណាមខាងជើង និងវៀតណាមខាងត្បូង , ក្រោយអំឡុងសង្គ្រាមឥណ្ឌូចិន លើកទី១ ឆ្នាំ១៩៤៩ គ្រាដែលពិភពលោកទទួលរងឥទ្ធិពលសង្គ្រាមត្រជាក់ ក្នុងនោះបារាំងក្រោមការគាំទ្រពីសហរដ្ឋអាមេរិក បានផ្តួចផ្តើមគំនិតបង្កើតវៀតណាមខាងត្បូង ដោយដាក់ឱ្យស្ថិតនៅក្រោមការដឹកនាំរបស់ព្រះចៅបៅដាយ ដែលជាអតីតអធិរាជនគរអណ្ណាម។

គ្រានោះ ក្រោមការជួយពីកម្ពុជា និងឡាវ, វៀតណាមខាងជើង បានធ្វើសង្គ្រាមយកឈ្នះវៀតណាមខាងត្បូង ដែលមានអាមេរិកនៅពីក្រោយខ្នង និងបង្រួបបង្រួមវៀតណាមទាំងពីរនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×