Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនន់ទឹកភ្លៀង វា.យប្រ.ហារលើប្រទេសឥណ្ឌា ខូចខាត់ផ្ទះរាប់លានខ្នង

spot_img

រដ្ឋធានីញូវដេលី៖ ជំនន់ទឹកភ្លៀង បានវា.យប្រ.ហារយ៉ាងខ្លាំង ទៅលើរដ្ឋអាសសាម (Assam) ស្ថិតនៅភាគឦសាន ប្រទេសឥណ្ឌា បណ្ដាលឲ្យបំផ្លិចបំផ្លាញដំណាំកសិកម្ម និង ផ្ទះសម្បែង អស់រាប់លានខ្នង។

សារព័ត៌មាន The New Times បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ថា អាជ្ញាធរឥណ្ឌា បានបញ្ជាក់ថា ជំនន់ទឹកភ្លៀង និង ទឹកជំនន់ដ៏ខ្លាំង មិនធ្លាប់មានពីមុនមក បានបំផ្លិចបំផ្លាញយ៉ាងខ្លាំង នៅក្នុងរដ្ឋអាសសាម។ ចំណែកភូមិឋាន ដំណាំកសិកម្ម និងផ្ទះសម្បែង ត្រូវទឹកជន់លិចអស់ នៅក្នុងស្រុកចំនួន៣២ ស្ថិតក្នុងចំណោមស្រុកទាំង៣៥ នៃរដ្ឋនេះ។ គ្រោះធម្មជាតិដ៏កំណាចនេះ បានសម្លាប់មនុស្ស យ៉ាងតិច៤៥នាក់ ហើយប្រជាពលរដ្ឋ ជាង ៤,៧លាននាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង នាំទៅរកទីទួលមានសុវត្ថិភាព កាលពីសប្ដាហ៍មុន។

អាជ្ញាធរឥណ្ឌា បានបន្ថែមថា ភ្លៀងក៏បានវាយប្រហារយ៉ាងខ្លាំង ទៅលើរដ្ឋម៉េហ្គាឡាយ៉ា (Meghalaya) ដែលជារដ្ឋជិតខាង នៃរដ្ឋអាសសាម ដោយបានសម្លាប់មនុស្ស ចំនួន១៨នាក់ កាលពីសប្ដាហ៍មុន។ ជាមួយគ្នានេះ រដ្ឋាភិបាលបានបើកជំរំសង្គ្រោះ ចំនួន ១ ៤២៥កន្លែង សម្រាប់ការជម្លៀសប្រជាពលរដ្ឋ នៅក្នុងរដ្ឋអាសសាម (Assam)។ ចំណែកការងាររបស់អាជ្ញាធរ ពិតជាមានភាពស្មុគស្មាញខ្លាំង ដោយសារតែគ្រោះមហន្តរាយនេះ មានសភាពធ្ងន់ធ្ងរខ្លាំងពេក។ សូម្បីតែជំរំជួយសង្គ្រោះ ក៏ស្ថិតក្នុងស្ថានភាពគួរឲ្យសង្វេគផងដែរ។

អ្នកស្រី ហ៊ូសណា បែហ្គាម (Husna Begum) ជាអ្នកស្រុកអ៊ុយឌីយ៉ាណា (Udiana) បានអះអាងថា « នៅក្នុងជំរំមិនមានទឹកស្អាតហូប។ ចំណែកកូនប្រុសរបស់ខ្ញុំ កើតជំងឺគ្រុនក្ដៅ ប៉ុន្ដែខ្ញុំមិនមានលទ្ធភាព នាំកូនទៅឲ្យវេជ្ជបណ្ឌិតព្យាបាល។ តាំងពីមុនមក ខ្ញុំមិនធ្លាប់ជួបប្រទះស្ថានភាពបែបនេះទេ ហើយខ្ញុំក៏មិនធ្លាប់ជួបប្រទះទឹកជំនន់ដ៏អាក្រក់បែបនេះដែរ នៅក្នុងជីវិតរបស់ខ្ញុំ»។

បើតាមនាយកដ្ឋានព្យាករណ៍អាកាសធាតុ បានឲ្យដឹងថា នេះជាលើកទី២ សម្រាប់ឆ្នាំនេះ ដែលរដ្ឋអាសសាម រងគ្រោះពីទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុត ហើយកាលពីខែឧសភា បានសម្លាប់មនុស្ស យ៉ាងតិច៣៩នាក់។ នៅក្នុងរដ្ឋនេះ មានទឹកធ្លាក់ រហូតដល់១០៩ភាគរយ លើសពីកម្រិតមធ្យម នៅខែនេះ។

លោក ចាវៀ រ៉ាហ៊ូល ស៊ូរ៉េស (Javir Rahul Suresh) មន្ត្រីក្រុងរ៉េនហ្គីយ៉ា (Rangiya ) បានអះអាងថា «ស្ថានភាពគ្រោះធម្មជាតិបែបនេះ ពិតគួរឱ្យព្រួយបារម្ភខ្លាំងណាស់ ជាពិសេស នៅពេលនេះ។ ក្រៅពីក្រុមកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ (ហៅកាត់ NDRF) យើងក៏បានដាក់ពង្រាយកងទ័ព ដើម្បីជួយដល់ប្រតិបត្តិការសង្គ្រោះនេះផងដែរ។ នេះជាចំណុចអាទិភាពរបស់យើង សម្រាប់ជួយសង្រ្គោះអាយុជីវិតរបស់មនុស្ស»៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×