ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារប្រទេសឥណ្ឌូនេស៊ី

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានជួបពិភាក្សាការងារជាមួយឯកឧត្តម PRABOWO Subianto រដ្ឋមន្ត្រីក្រសួងការពារប្រទេសឥណ្ឌូនេស៊ី ដើម្បីពង្រឹងទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងការពារប្រទេសទាំងពីរផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិផងដែរ។ ជំនួបរវាងប្រមុខការពារជាតិកម្ពុជាជាមួយរដ្ឋមន្ត្រីការពពារប្រទេសឥណ្ឌូនេស៊ី បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ។

ឯកឧត្តម PRABOWO Subianto រដ្ឋមន្ត្រីក្រសួងការពារប្រទេសឥណ្ឌូនេស៊ី អញ្ជើញមកទស្សនកិច្ចនៅកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន កិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម PRABOWO Subianto រដ្ឋមន្ត្រីក្រសួងការពារប្រទេសឥណ្ឌូនេស៊ី គឺពង្រឹងទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងការពារប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី ឱ្យកាន់តែប្រសើរឡើងថែមទៀត សំដៅលើកកម្ពស់ពង្រឹងសមត្ថភាពយោធា រួមមាន ការទទួលសិក្ខាកាមកម្ពុជាទៅបណ្តុះបណ្តាលនៅឥណ្ឌូនេស៊ី ការបញ្ជូនយោធាចារ្យឥណ្ឌូនេស៊ីមកបណ្តុះបណ្តាលសិក្ខាកាមនៅកម្ពុជា ការផ្លាស់ប្តូរដំណើរទស្សនកិច្ចគណៈប្រតិភូទៅវិញទៅមក ការចូលរួមលំហាត់ហ្វឹកហ្វឺនរក្សាសន្តិភាព និងការផ្តល់បរិក្ខារ សម្ភារៈយោធាជូនកងយោធពលខេមរភូមិន្ទ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

ចូលមើលព័ត៌មានថ្មីៗបន្ថែម