Monday, September 25, 2023

ក្រឡាប់រថយន្តរបួស៣នាក់ នៅស្រុកបូទុមសាគរ ខេត្តកោះកុង

spot_img

ខេត្តកោះកុង៖ កម្លាំងនគរបាលស្រុកបូទុមសាគរ ខេត្តកោះកុង បានឲ្យដឹងថា ត្រង់ចំណុចបង្គោលគីឡូម៉ែត្រ៥៥ លើផ្លូវ៤៨ ស្ថិតក្នុង ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងកាលពីម៉ោង ១១ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨។ មន្ត្រីនគរបាល បានឲ្យដឹងថា គ្រោះថ្នាក់នេះ បង្កដោយរថយន្តមួយគ្រឿងម៉ាកសាំយ៉ុងពណ៌បៃតងចាស់ ពាក់ផ្លាក់លេខ2Al.6841.ភ្នំពេញ បានក្រឡាប់ខ្លួនឯង បណ្តាលឲ្យមនុស្សប្រុស ៣នាក់ រងរបួសស្រាល។


ជនរងគ្រោះទាំង៣នាក់ មានទី១. អ្នកបើកបរឈ្មោះ នី រី អាយុ 30ឆ្នាំ រស់នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសស្រាល។
ទី២. ឈ្មោះ ម៉ាត់ អ៊ូម៉ើត អាយុ ៣៣ឆ្នាំ រស់នៅ ឃុំក្បាលរមាស ខេត្តកំពត និងទី៣. ឈ្មោះមាត់ ឧស្មាន អាយុ ៣៥ឆ្នាំ ទីលំនៅ ឃុំក្បាលរមាស ខេត្តកំពត បានរងរបួសស្រាល។
នគរបាលស្រុកបូទុមសាគរ ខេត្តកោះកុង បានបន្តថា មូលហេតុបណ្តាលឲ្យរថយន្តខាងលើក្រឡាប់ គឺដោយសាររថយន្តបែកកង់ឆ្វេងខាងក្រោយ៕ ដែន សីមា

+85571 614 000 5
Contact Us Telephone

spot_img