Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំនេះ មូលបទការពារជាតិអាស៊ាន គឺដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងបញ្ហាប្រឈមលេចឡើងថ្មីៗ

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានប្រាប់ទៅរដ្ឋមន្ត្រីការពារជាតិមីយ៉ាន់ម៉ា នាយឧត្តមសេនីយ៍ យ៉ា ទុន អូ (Mya Tun Oo) ថា គោលបំណងរបស់កម្ពុជា គឺដោះស្រាយបញ្ហាសន្តិសុខតំបន់ និងបញ្ហាប្រឈមនានាដោយឈរលើផលប្រយោជន៍រួម។

ការបង្ហាញអំពីគោលបំណងទាក់ទងនឹងបញ្ហាការពារជាតិបែបនេះ របស់សម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារ សុខា ភ្នំពេញ គ្រាដែលជួបពិភាក្សាទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ យ៉ា ទុន អូ (Mya Tun Oo) រដ្ឋមន្ត្រីការពារជាតិមីយ៉ាន់ម៉ា។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំសន្តិសុខពាក់ព័ន្ធក្នុងឆ្នាំ២០២២ គឺកម្ពុជាបានប្តេជ្ញាចិត្តជំរុញសាមគ្គីភាពអាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈមសន្តិសុខតំបន់ក្នុងពេលបច្ចុប្បន្ន និងបញ្ហាប្រឈមកំពុងលេចឡើងថ្មីៗ តាមមូលបទ «សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»។

សូមបញ្ជាក់ថា កម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន, កិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ដែលមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីការពារជាតិកម្ពុជា ធ្វើជាប្រធាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×