Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានប្រកបដោយជោគជ័យ ខណៈសម្រេចលើឯកសារសំខាន់ៗ ៤

ភ្នំពេញ ៖ បន្ទាប់ពីបិទបញ្ចប់ប្រកបដោយជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលស្របពេលជាមួយគ្នានេះ បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ានផងដែរនោះ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រឹងប្រែងរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ានទាំងអស់ ដែលញ៉ាំងឲ្យកិច្ចប្រជុំនេះទទួលបានជោគជ័យ។

សូមបញ្ជាក់ថា លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បានអនុម័តនូវឯកសារចំនួន៤ រួមមាន ៖

ទី១- ឯកសារទស្សនទានស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងការទប់ស្កាត់ជំងឺរាតត្បាត,

ទី២- លើកកម្ពស់យន្តការគាំទ្រសម្រាប់ស្ត្រីរក្សាសន្តិភាពអាស៊ាន,

ទី៣- ឯកសារទស្សនទាន ស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអប់រំយោធានអាស៊ាន និង

ទី៤- ឯកសារចក្ខុវិស័យភ្នំពេញ ស្តីពីតួនាទីស្ថាប័នការពារជាតិក្នុងការគាំទ្រការស្តារឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋមន្ត្រីការពារជាតិអាស៊ានទាំងអស់ និងសូមឱ្យទទួលបានសេចក្ដីរីករាយ ជាមួយការស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនាំជាមួយនូវអនុស្សាវរីយ៍ល្អៗទៅកាន់ប្រទេសផងខ្លួនវិញ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×