Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផលផ្លូវការ : គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងសរុបចំនួន ៥,៣៧៨,៧៧៣ និងទទួលបានអាសនៈចំនួន ៩.៣៧៦ អាសនៈ

spot_img

ភ្នំពេញ: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។ ដោយក្នុងចំណោមគណបក្សនយោបាយ ចំនួន ១៧ ដែលបានចូលរួមប្រកួតប្រជែង គឺមានគណបក្សនយោ បាយចំនួន ៩ ដែលទទួលបាន សម្លេងគាំទ្រ និងទទួលបានអាសនៈ ។

គ.ជ.ប បានប្រកាសថា គណបក្សនយោ បាយចំនួន ៩ អាសនៈ ដែលទទួលបានអាសនៈមានដូចជាៈ
១. គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងសរុបចំនួន ៥,៣៧៨,៧៧៣ សំឡេង ស្មើនឹង ៧៤.៣២% និងទទួលបានអាសនៈចំនួន ៩.៣៧៦ អាសនៈ ដោយក្នុងនោះជាប់ជាមេឃុំចំនួន ១៦៤៨ឃុំ , ជំទប់ទី១ ចំនួន ១៦១៨ និងជំទប់ទី២ ចំនួន ២៦១ ។

២. គណបក្សភ្លើងទៀន ទទួលបាន សំឡេងសរុបចំនួន ១,៦១០,៥៥៦ សំឡេង ស្មើនឹង ២២.២៥% និងទទួលបានអាសនៈចំនួន ២,១៩៨ អាសនៈ ដោយក្នុងនោះជាប់ជាមេឃុំចំនួន ៤ឃុំ , ជំទប់ទី១ ចំនួន ២៥ និងជំទប់ទី២ ចំនួន ១៣៦០។

៣. គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងសរុបចំនួន ៩១,៧៩៨ សំឡេង ស្មើនឹង ១.២៧% និងទទួលបានអាសនៈចំនួន ១៩ អាសនៈ , ជំទប់ទី១ ចំនួន ៤ និងជំទប់ទី២ ចំនួន ១២ ។

៤. គណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេងសរុបចំនួន ៦៣,៨៦៨ សំឡេង ស្មើ ០.៨៨% និងទទួលបានអាសនៈចំនួន ១៣ អាសនៈ , ជំទប់ទី១ ចំនួន ១ និងជំទប់ទី២ ចំនួន ១០ ។

៥. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបានសំឡេងសរុបចំនួន ៦,៨០៧ សំឡេង ស្មើ ០.០៩% និងទទួលបានអាសនៈចំនួន ៦ អាសនៈ , ជំទប់ទី១ ចំនួន ២ និងជំទប់ទី២ ចំនួន ២។

៦. គណបក្សខ្មែរស្រឡាញ់ជាតិ ទទួលបានសំឡេងសរុបចំនួន ៣៣,២៥៩ សំឡេង ស្មើ ០.៤៦% និងទទួលបានអាសនៈចំនួន ៥ អាសនៈ , ជំទប់ទី១ ចំនួន ២ និងជំទប់ទី២ ចំនួន ២។

៧. គណបក្សយុវជនកម្ពុជា ទទួលបានសំឡេងសរុបចំនួន ១៣,៨៤១ សំឡេង ស្មើ ០.១៩% និងទទួលបានអាសនៈចំនួន ៣ អាសនៈ , ជំទប់ទី២ ចំនួន ៣។

៨. គណបក្សកម្ពុជានិយម ទទួលបានសំឡេងសរុបចំនួន ៤,៨៥៦ សំឡេង ស្មើ ០.០៧% និងទទួលបានអាសនៈចំនួន ១ អាសនៈ , ជំទប់ទី២ ចំនួន ១។

៩. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបានសំឡេងសរុបចំនួន ២,៤៦០ ស្មើ ០.០៣% និងទទួលបានអាសនៈចំនួន ១ អាសនៈ , ជំទប់ទី២ ចំនួន ១៕ រក្សាសិទ្ធិដោយ៖ចេស្តារ

spot_img
×