Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំអំពីការជំរុញនីតិវិធី នៃសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់

ភ្នំពេញ ៖ នារសៀល ថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំ អំពីការជំរុញនីតិវិធីនៃសំណុំរឿង ពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ ដល់សាលាឧទ្ធរណ៍ មហាអយ្យការអមសាលាឧទ្ធរណ៍ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ទាំងអស់ ដើម្បីបង្កើនប្រសិទ្ធភាព និងពន្លឿនចំណាត់ការនីតិវិធីចំពោះសំណុំរឿងពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ សំដៅដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF)។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាឧទ្ធរណ៍តំបន់, ឯកឧត្តមអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាឧទ្ធរណ៍តំបន់, ឯកឧត្តម លោកជំទាវ ជាប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×