ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន នៅតែជឿជាក់ថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងស្ថិតក្នុងរង្វង់ ៥.៤% ខណ:ចំណូលទពន្ធដារ និងពន្ធគយ កើនឡើងជិត ៥០០លានដុល្លារ ក្នុងខែមិថុនា

បន្ទាយមានជ័យ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា ក្នុងមួយខែមិថុនានេះ កម្ពុជាទទួលបានចំណូលទាំងពន្ធដារ និងពន្ធគយ មានកើនឡើងជិត ៥០០លានដុល្លារ ស្របពេលតម្រូវការក្នុងស្រុក និងការនាំចូល មានការកើនឡើង, ជាសញ្ញាបង្ហាញថា សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញ។

នាយករដ្ឋមន្ដ្រីកម្ពុជា លើកឡើងទាក់ទងនឹងកំណើនសេដ្ឋកិច្ចបែបនេះ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ខណ:សម្ដេចតេជោ ហ៊ុន សែន អញ្ជើញលែងកូនត្រី និងត្រីមេពូជ សរុបជាង ១លានក្បាលនៅក្នុងអាងត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ, ដោយសម្ដេចបញ្ជាក់ថា ចំណូលឥលូវនេះ ចាប់ផ្ដើមងើបឡើងវិញ ដោយក្នុងមួយខែមិថុនា ចំណូលយើងបានឡើងជិតដល់ ៥០០លានដុល្លារ ក្នុងមួយខែ គឺទាំងចំណូលគយ ទាំងចំណូលពន្ធដារ។

ចំណូលកម្រិតនេះ គឺវានៅតែទាប នៅឡើយទេ បើប្រៀបធៀបជាមួយនឹងឆ្នាំ មុនកូវីដ-១៩ ដែលចំណូលរបស់កម្ពុជា ទទួលបាន រត់ពីចន្លោះ៥០០ ទៅ ៧០០លានដុល្លារ ក្នុងមួយខែ, ប៉ុន្តែចំណូលរបស់យើង បានធ្លាក់ចុះនៅក្នុងឆ្នាំ២០២១ មកនៅក្រោម ៤០០លានដុល្លារ, ឥលូវនេះ ហក់ឡើងលើស ៤០០លានដុល្លារ ក្នុងមួយខែ ស្របពេលកំណើនសម្រាប់តម្រូវការក្នុងស្រុក និងកំណើននៃការនាំចូល គឺមានការកើនឡើង, បានន័យថា ដំណើរការសេដ្ឋកិច្ចរបស់កម្ពុជា បានកម្រើកឡើងវិញឆ្ពោះទៅរកភាពវិជ្ជមាន។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ឡើងវិញថា នៅឆ្នាំ២០២២នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងទុកថា នឹងបន្តនិន្នាការកើនឡើង ក្នុងអត្រា ៥.៤% ដែលគាំទ្រដោយភាពល្អប្រសើរ នៃតម្រូវការសាកល ទោះបីជារងការប៉ះទង្គិចពីការផ្ទុះឡើងនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក្តី ខណៈឆ្នាំ២០២៣ អត្រាកំណើនអាចសម្រេច បានក្នុងរង្វង់ ៦.៦%។

សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងសម្រេចបានអត្រាកំណើន ក្នុងរង្វង់ ៦.៦% ដោយសារការរំពឹងទុកការបន្តនិន្នាការល្អប្រសើរ នៃតម្រូវការសាកល និងទំនុកចិត្តវិនិយោគ ស្របពេលដែលវិបត្តិជំងឺកូវីដ-១៩ មានភាពស្រាកស្រាន្ត និងអាចគ្រប់គ្រងបាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម