Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម សាយ សំអាល់ ជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីទី១៧ ហ្វីលីពីន

spot_img

ភ្នំពេញ : ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាបេសកជនពិសេសតំណាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសម ដើម្បីចូលរួមអបអសាទរ និងពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្ដមហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr.) ប្រធានាធិបតីទី១៧ នៃសាធារណរដ្ឋហ្វីលីពីន ដែលបានប្រព្រឹត្តទៅនៅវិមានប្រធានាធិបតី នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់លើចំណងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ ការរីកចំរើននៃជីវភាពរស់នៅរបស់ប្រជាជន និងការផ្លាស់ប្តូរប្រជាជននៃប្រជាជាតិទាំងពីរ។ ភាគីទាំងពីរក៏បានពិភាក្សាលើការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម សុវត្ថិភាពស្បៀង អាហារូបត្ថម្ភ សន្តិសុខថាមពល ពាណិជ្ជកម្ម និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាលើការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុដែលជាបញ្ហារួមរបស់តំបន់ និងពិភពលោក។

ក្នុងឱកាសនេះដែរ ឯកឧត្តមបេសកជនពិសេស ក៏បានពាំនាំការសាកសួរសុខទុក្ខ និងផ្តាំផ្ញើការជូនពរពីសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តមប្រធានាធិបតី ចំពោះការជាប់ឆ្នោតជាប្រធានាធិបតីទី១៧នៃសាធារណរដ្ឋហ្វីលីពីន ដែលទទួលបានការគាំទ្រពីប្រជាជនហ្វីលីពីនយ៉ាងច្រើនលើសលប់ ដោយសរបញ្ជាក់ឱ្យឃើញពីជំនឿទុកចិត្ត និងចក្ខុវិស័យនៃការដឹកនាំរបស់ឯកឧត្តមប្រធានាធិបតី។

ជាការឆ្លើយតប ឯកឧត្តម វឺឌីណាន់ ម៉ាកូស ជេអរ ប្រធានាធិបតីហ្វីលីពីនក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងសូមអបអរសាទរចំពោះសមិទ្ធផលដែលសម្រេចបានក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយហ្វីលីពីនបានត្រៀមខ្លួនរួចជាស្រេចក្នុងការលើកយកកិច្ចការអាទិភាពមួយចំនួនដើម្បីពិភាក្សាជាមួយថ្នាក់ដឹកនាំអាស៊ាននៅក្នងអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ ។

សូមជម្រាបថា ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចាត់តាំងជាបេសកជនពិសេសតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមក្នុងពិធីអបអរសាទរការប្រកាសចូលកាន់តំណែងរបស់ឯកឧត្ដមហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr.) ជាប្រធានាធិបតីទី១៧ នៃសាធារណរដ្ឋហ្វីលីពីន ដែលបានប្រព្រឹត្តទៅនៅសារមន្ទីរជាតិវិចិត្រសិល្បៈ ក្នុងរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ រួមជាមួយថ្នាក់ដឹកនាំមកពីបណ្ដាប្រទេសផ្សេងៗនៅក្នុងតំបន់ និងសកលលោក៕ រក្សាសិទ្ធិដោយ: ចេស្តារ

spot_img
×