ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ៖ មានសប្បុរសជនចូលរួមបរិច្ចាគថវិកា ដើម្បីបំបាត់ចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ

បន្ទាយមានជ័យ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹកមិញថ្ងៃ១កក្កដា២០២២ក្នុងពិធីលែងកូនត្រីនៅខេត្តបន្ទាយមានជ័យ ខ្ញុំបានអំពាវនាវឱ្យសប្បុរសជន ចូលរួមបំបាត់ចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះដើម្បីកម្ពុជាឈានទៅគ្មានគ្រាប់មីននៅឆ្នាំ២០២៥។ អ្វីដែលសំខាន់ជាងនេះទៀតគឺការឈានទៅបញ្ចប់នូវសោកនាដកម្មលើប្រជាជនកម្ពុជាដែលស្លា.ប់ និងរបួស ដោយគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ ដែលជាឃាតករលាក់មុខ ដែលនៅសេសសល់ លើទឹកដីកម្ពុជា។

ឆ្លើយតបតាមការអំពាវនាវនេះមកដល់ពេលនេះមានសប្បុរសជន ដែលជាអ្នកវិនិយោគអ្នកជំនួញ បានចូលរួមប្រមាណជាង ៥លានដុល្លាររួចមកហើយ ដែលខ្ញុំសង្ឃឹមថា នឹងមានការចូលរួមបន្ថែមទៀតដើម្បីឱ្យទឹកដីដ៏កំសត់មួយនេះ រួចចាកផុតពីសោកនាដកម្មនៃគ្រាប់មីន។

ដើម្បីសម្រួលដល់ការចូលរួមសូមធ្វើទំនាក់ទំនង ទៅលោកសេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីតាមលេខទូរស័ព្ទ០១២ ៩៦១៩៧១ ដែលនឹងប្រមូលថវិកានេះ បញ្ចូលទៅគណនេយ្យរបស់អាជ្ញាធរមីនកម្ពុជា។ សូមអរគុណសម្រាប់ការចូលរួមដើម្បីភាពសុខសាន្ត និងស្នាមញញឹមរបស់ប្រជាជនកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

ចូលមើលព័ត៌មានថ្មីៗបន្ថែម