ភ្នំពេញ ៖ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានផ្ញើព្រះរាជសារ ជូន លោក ចូ បៃដិនប្រធានាធិបតីសហរដ្ឋអាមេរិក ដោយចូលរួមអបអរសាទរ ខួបលើកទី ២៤៦ នៃទិវាឯករាជ្យជាតិសហរដ្ឋអាមេរិក នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ។
ជាមួយនឹងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង បានប្រទានពរ ជូន លោកប្រធានាធិបតី ចូ បៃដិន ឱ្យមានសុខភាពល្អ សុភមង្គល និងរីកចម្រើនជានិច្ចនិរន្តន៍។

ទិវាឯករាជ្យជាតិរបស់សហរដ្ឋអាមេរិកនេះដែរ កន្លងមកតែងតែត្រូវបានស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា រៀបចំពិធីអបអរទិវានេះជាផ្លូវការនៅរាជធានីភ្នំពេញ ដោយមានភ្ញៀវចូលរួមជាច្រើនរយនាក់។ កម្មវិធីអបអរនេះ ចាប់ផ្តើមជាមួយនឹងការដើរគំនាប់របស់ក្រុមទាហានម៉ារីនអាមេរិក ដែលប្រចាំការនៅស្ថានទូតអាមេរិក និងការច្រៀងចំរៀងជាតិរបស់កម្ពុជា និងចំរៀងជាតិរបស់សហរដ្ឋអាមេរិក។ មានកម្មវិធីកម្សាន្តរបស់ក្រុមភ្លេង MC2 ជាមួយនឹងការបម្រើភេសជ្ជ: និងអាហាររបស់អាមេរិក ដូចជាស្រាបៀ ភីស្សា និងនំដូណាត់ ជាដើម។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិក បានទទួលឯករាជ្យជាតិរបស់ខ្លួនពីចក្រភពអង់គ្លេស ចាប់តាំងពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៧៧៦, ហើយគ្រានោះក្រុម អ្នកតំណាងឱ្យតំបន់អាណានិគមអាមេរិក ចំនួន ១៣ បានជួបប្រជុំគ្នា ប្រកាសប្រាប់ពិភពលោកថា សហរដ្ឋអាមេរិក បានផ្តាច់ខ្លួនចេញពី ចក្រភពអង់គ្លេស ហើយជាជាសក្ខីភាពធ្វើឲ្យអាមេរិទទួលបានឯករាជ្យជាតិរបស់ខ្លួន និង ក្លាយជាប្រទេសថ្មីមួយ។

ជារៀងរាល់ឆ្នាំអាមេរិក បានប្រារព្ធខួបឯករាជ្យជាតិរបស់ខ្លួន ត្រឹមជាការដោតទង់ជាតិគ្រប់ផ្ទះជាថ្ងៃសម្រាក ជួបជុំគ្រួសារ ផ្លុំត្រែរាំ ច្រៀង និងបា.ញ់ កាំជ្រួចដោយគ្មានអន្តរាគមន៍ និងខ្លឹមសារនយោបាយអ្វីទាំងអស់។ ប៉ុន្តែថ្ងៃនេះ ក្នុងខួបលើក ២៤៦ឆ្នាំ របស់អាមេរិកអបអរបុណ្យឯករាជ្យជាមួយ នឹងការបំផុសព្រឹត្តិការណ៍គួរឱ្យស្ងប់ស្ងែង មានដើរព្យុហយាត្រា រថក្រោះ រថពាសដែក ដង្ហែពេញផ្លូវ យន្តហោះចម្បាំងហោះ F-៣៥ ដ៏ទំនើបជាងគេ បំផុតនៅលើពិភពលោក Air force One របស់អតីតប្រធានាធិបតី Blue Angels ហោះឆ្វែលបង្អួតខ្លួនពេញផ្ទៃមេឃ។ ឧទ្ធម្ភាគចក្រ ប្រធានាធិបតីមួយគ្រឿងថ្មីដំបូងក៏បង្ហាញ រាងនៅលើអាកាសដែរ, ជាទស្សនីយភាពនៃក្បួនព្យុហយាត្រាដ៏អស្ចារ្យកត់ចាំមួយជីវិត ! នេះបើ តាតាមសុន្ទរកថារបស់ លោក ចូរ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកបច្ចុប្បន្ន៕ រក្សាសិទ្ធិដោយ ៖ពិសិដ្ឋ CEN












