Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់ម្នាក់​និង​របួសធ្ងន់ស្រាល៣នាក់ គ្រោះថ្នាក់ម៉ូតូពីរគ្រឿងបើកបុកគ្នា

spot_img

សៀមរាប៖ មានករណីគ្រោះ​ថ្នាក់ចរាចរមួយ​បាន​កើត​ឡើង ​រវាងម៉ូតូបុកជាមួយម៉ូតូ ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្ដាលឲ្យ​ស្លាប់មនុស្ស​ម្នាក់​ និងមនុស្សរង​របួសធ្ងន់ស្រាលចំនួន៣នាក់ កាល​ពី​វេលាម៉ោងប្រមាណ៦​ព្រឹក ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ២០១៨នេះ ​ នៅលើផ្លូវជាតិលេខ៦ ចំណុចមុខសាលារៀនវិទ្យាល័យពួក ស្ថិត​ក្នុងភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។

មន្រ្តីជំនាញនគរបាល​ស្រុកពួក បាន​ឲ្យ​ដឹងថា ហេតុ​ការណ៍នេះ គឺម៉ូតូម៉ាកហុងដាឌ្រីមសង់ ផលិតឆ្នាំ២០០៥ ព៌ណក្រហម ពាក់ស្លាកលេខសៀមរាប1B​-​4575 បើកបរដោយឈ្មោះឡុច ធិង ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក មុខរបរកម្មកសំណង់ របួសធ្ងន់ បាន​ដឹកឈ្មោះឡុច ពៅ​ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិជាមួយគ្នា មុខរបរកម្មករសំណង់ ​របួស​ស្រាល បើកបរទិសដៅពីលិចទៅកើត បាន​​បុក​ម៉ូតូម៉ាកវេវ អាល់ហ្វា ព៌ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1A-​F5149 បើកបរដោយ​ឈ្មោះ ឈឿត ចំរើន ភេទប្រុស អាយុ​២៣ឆ្នាំ នៅភូមិប្រាសាទ ឃុំសំរោង​យា ស្រុកពួក មុខរបរសន្តិសុខព្រលានយន្តហោះ របួសធ្ងន់ ដឹកឈ្មោះ នៅ សម្បត្តិ ភេទស្រី អាយុ៤៦ ឆ្នាំ នៅភូមិឃុំជាមួយគ្នា មុខរបរសន្តិសុខព្រលានយន្តហោះ ស្លាប់ បើកបរពីទិសខាងកើតមកទិសខាងលិច ។

មន្រ្តីជំនាញ​បានឲ្យដឹងទៀតថា មូលហេតុ​នេះ គឺអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម បើកបរក្នុងល្បឿនលឿន រីឯអ្នកបើកម៉ូតូម៉ាកវេវអាល់ហ្វា បើកបរបត់ឆ្វេងមិនប្រយ័ត្ន ហើយ​ក្រោយ​កើត​ហេតុ កម្លាំងផ្នែកជំនាញ បានវាស់វែងទីកន្លែងកើតហេតុ ព្រមទាំង​បាន​ប្រគល់សាកស ជូនគ្រួសារ យកទៅធ្វើ​បុណ្យតាមប្រពៃណី និងប្រមូលវត្ថុតាងមករក្សាទុក ដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖បញ្ញាស័ក្តិ

spot_img
×