Friday, September 29, 2023
[the_ad id="301779"]

នគ​របាល​ខេត្ត​កំពត​បន្ត​សក​ម្មភាព ចុះ​បង្ក្រាប​គ្រឿង​ញៀន​មាន​លទ្ធ​ផល​វិជ្ជ​មាន​ជា​បន្ត​បន្ទាប់

spot_img

ខេត្តកំពត៖ កម្លាំងនគរបាលការិយាល័យប្រឆាំង គ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត ដឹកនាំដោយ លោក គង់ សុខខន ស្នងការរងប្រឆាំងបទល្មើស បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនមួយករណី ស្ថិតនៅភូមិក្តាត ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

យុទ្ធនាការនេះសមត្ថកិច្ច បង្ក្រាបបានមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀនបានជនសង្ស័យចំនួន ៣នាក់។ ទី១ ឈ្មោះ តេង បូរ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពឹតប្រាកដ ស្នាក់នៅភូមិក្តាត ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។ ទី២ ឈ្មោះ ចាន់ ស្រីល័ក្ខ ភេទស្រី អាយុ ២៥ឆ្នាំ និងទី៣ ឈ្មោះហ៊ឺ ឆវ័ន្ត ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ។

សមត្ថកិច្ចបន្តថា ជនស័ង្សយទាំង ៣នាក់ ស្នាក់នៅភូមិ ឃុំកើតហេតុខាងលើជាមួយគ្នា។
យុទ្ធនាការនេះ កម្លាំងនគរបាលជំនាញ បានដកហូតវត្ថុតាងរួមមាន ៖ ម្សៅសថ្លាក្រាមចំនួន ៨កញ្ចប់ ធំ២ និងតូច៧កញ្ចប់ មានទម្ងន់៥១.៤៥ក្រាម រួមជាមួយសម្ភារៈប្រើប្រាស់មួយចំនួនទៀត។បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ខាងលើ ត្រូវបានបញ្ជូន មកស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការ ទៅតាមនីតិវិធីច្បាប់៕ ដោយ៖ សមុទ្ររាម

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="339994"]
[the_ad id="409036"]
spot_img