Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផ្តល់សេចក្តីរាយការណ៍ដល់ស្ថានឯកអគ្គរាជទូត អគ្គរដ្ឋទូត អគ្គកុងស៊ុលបរទេសប្រចាំនៅកម្ពុជា

spot_img

ភ្នំពេញៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្រជាតិ និងជាប្រេសិតពិសេសនៃប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ផ្តល់សេចក្តីរាយការណ៏ដល់ស្ថានឯកអគ្គរាជទូត អគ្គរដ្ឋទូត អគ្គកុងស៊ុលបរទេសប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី៧៦ ខែកក្កដា ឆ្នាំ២០២២ អំពីលទ្ធផលនៃ ទស្សនកិច្ចលើកទី២ ទៅកាន់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី៣០ ខែមិថុនា – ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា ដូចទស្សនកិច្ចលើកទី១ដែរ បេសកកម្មលើកទី២នេះ មានគោលបំណងជំរុញវឌ្ឍនភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) ដូចជាការបញ្ឈប់អំពើហិង្សា ការពន្លឿនការផ្តល់ជំនួយមនុស្សធម៌ និងកម្មវិធីចាក់វ៉ាក់សាំងរួមគ្នា ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការផ្តល់ជំនួយមនុស្សធម៌របស់អាស៊ានទៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងភ្នំពេញ និងការបង្កើតបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនានយោបាយមួយប្រកបដោយបរិយាប័ន្ន។

យើងបានរៀបចំឡើងយ៉ាងប្រុងប្រយ័ត្ននៅមុនពេលចេញដំណើរ នូវបញ្ជីរាយនាមបុគ្គល ស្ថាប័ន និងតួអង្គពាក់ព័ន្ធដែលត្រូវជួប ប្រធានបទដែលត្រូវលើកឡើង សំណួរដែលត្រូវសួរ លទ្ធភាពក្នុងការស្វែងរក និងលទ្ធផលរំពឹងទុករបស់ទស្សនកិច្ចនេះ។
ក្រុមការងារនាំមុខដែលដឹកនាំដោយឯកឧត្តមរដ្ឋលេខាធិការ គង់ ភោគ ប្រធានការិយាល័យប្រេសិតពិសេសនៃប្រធានអាស៊ាន បានទៅមីយ៉ាន់ម៉ា ដើម្បីធ្វើការងារសម្របសម្រួលជាមុន ព្រមទាំងធ្វើការចរចាជាមួយរដ្ឋបាលក្រុងណៃពិដោ ពាក់ព័ន្ធនឹងភាពលម្អិតនៃកម្មវិធីទស្សនកិច្ចនេះ។
ក្រុមការងាររបស់យើងពិតជារៀបចំការងារខាងលើនេះបានល្អណាស់។ សូមអានសេចក្តីរាយការណ៍ទាំងស្រុងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន

spot_img
×