ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ស សុខា ថ្កោលទោសចំពោះអំពើបា.ញ់ប្រ.ហារលើអតីតនាយករដ្ឋមន្រ្តីជប៉ុន

ភ្នំពេញ: ឯកឧត្តម ស សុខា មានសេចក្ដីតក់ស្លុត និងសម្ដែងការក្រៀមក្រំបំផុត នៅពេលទទួលដំណឹងតាមរយ:សារព័ត៌មានរបស់ប្រទេសជប៉ុនថា អតីតនាយករដ្ឋមន្រ្តីជប៉ុន លោកស៊ីនហ្សូ អាបេ (Shinzo Abe) វ័យ៦៧ឆ្នាំ បានទទួលមរណភាព ដោយខ្មាន់កាំភ្លើងបា.ញ់ប្រ.ហារ បើទោះជាក្រុមគ្រូពេទ្យព្យាយាមជួយសង្រ្គោះអស់ពីសមត្ថភាពនៅមន្ទីរពេទ្យយ៉ាងណាក៏ដោយ។

ជាមួយគ្នានេះ ឯកឧត្តម ស សុខា បានថ្កោលទោសចំពោះអំពើបាញ់ប្រហារដ៏ឃោរឃៅនេះ។ ជាថ្មីម្ដងទៀត សូមចូលរួមសោកស្ដាយ និងរួមមរណទុក្ខជាមួយក្រុមគ្រួសារលោក ជាមួយប្រជាជនជប៉ុន និងប្រទេសជប៉ុនទាំងមូល ដែលបាត់បង់ធនធានថ្នាក់ ដឹកនាំពោរពេញដោយថាមពល និងសក្ដានុពលទាំងក្នុងប្រទេស តំបន់ និងពិភពលោក។

សូមជម្រាបថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានទទួលមរណភាពនៅទី៨ ខែកក្កដា ឆ្នាំ២០២២ ក្រោយរងការបាញ់ប្រហារក្នុងអំឡុងពេលលោកថ្លែងសុន្ទរកថាឃោសនាបោះឆ្នោតនៅតំបន់ណារ៉ានៅជប៉ុនខាងលិច។ ការស្លាប់របស់លោកត្រូវបានបញ្ជាក់ដោយមន្ត្រីក្នុងគណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោកទៅកាន់សារព័ត៌មានក្នុងស្រុក នៅប្រហែលប្រាំមួយម៉ោងក្រោយការវាយប្រហារនៅម៉ោង១១កន្លះព្រឹកថ្ងៃទី៨ ខែកក្កដា នេះ និងកើតឡើងក្រោយក្រុមវេជ្ជបណ្ឌិតខ្នះខ្នែងសង្គ្រោះជីវិតរបស់លោក។

គួរបញ្ជាក់ថា លោក សិនហ្សូ អាបេ ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីជប៉ុន ពីរដង ហើយប្រវត្តិនយោបាយរបស់គ្រួសារលោក មានអាយុកាលរាប់ទសវត្សរ៍។ ជីតារបស់គាត់គឺលោក Kishi Nobusuke បានបម្រើការជានាយករដ្ឋមន្ត្រីនៅចន្លោះឆ្នាំ១៩៥៧ ដល់ឆ្នាំ១៩៦០ ហើយឪពុករបស់លោក Abe បានបម្រើការជារដ្ឋមន្ត្រីការបរទេស។

ឆ្នាំ១៩៩៣ លោក សិនហ្សូ អាបេ បានឈរឈ្មោះក្នុងការបោះឆ្នោតសកលមួយ បន្ទាប់ពីការស្លាប់របស់ឪពុកលោក។ ចាប់តាំងពីពេលនោះមក លោក អាបេ បានក្លាយជាឥស្សរជនឈានមុខគេមួយរូប ក្នុងនយោបាយជប៉ុន។ ក្នុងនាមជាអនុលេខាធិការខុទ្ទកាល័យ លោកបានធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង ជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុន កាលនោះ។

លោក សិនហ្សូ អាបេ បានក្លាយជាមេដឹកនាំដំបូងគេ ក្នុងឆ្នាំ២០០៦ ក្នុងវ័យ ៥២ឆ្នាំ ដែលធ្វើឲ្យលោកក្លាយជានាយករដ្ឋមន្ត្រីក្មេងបំផុត ក្រោយសង្គ្រាមនៅប្រទេសជប៉ុន។ ប្រហែលមួយឆ្នាំក្រោយមក គណបក្សប្រជាធិបតេយ្យសេរី( LDP) បានចាញ់ការបោះឆ្នោតសភាជាន់ខ្ពស់ ហើយលោក សិនហ្សូ អាបេ បានលាលែងពីតំណែង ដោយសារតែសុខភាពកាន់តែអាក្រក់។ ប៉ុន្តែ ស្ថានភាពរបស់គាត់បានប្រសើរឡើង តាមពេលវេលា។ បន្ទាប់មក លោក សិនហ្សូ អាបេ បានដឹកនាំ LDP ឱ្យទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសភាជាន់ទាប ឆ្នាំ២០១២ ហើយបានក្លាយជានាយករដ្ឋមន្ត្រី ម្តងទៀត។

លោក អាបេ បានដឹកនាំគណបក្សរបស់លោកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជាបន្តបន្ទាប់ ហើយបានក្លាយជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរបំផុត របស់ប្រទេសជប៉ុន។ លោក អាបេ បានចុះចេញពីតំណែងម្តងទៀតនៅឆ្នាំ២០២០ ដោយសារបញ្ហាសុខភាព ប៉ុន្តែនៅតែជាឥស្សរជនដ៏មានឥទ្ធិពលនៅក្នុង បក្សLDP ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

ចូលមើលព័ត៌មានថ្មីៗបន្ថែម