ភ្នំពេញៈ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នាទីស្តីការក្រសួងការបរទេសកម្ពុជា។
ជំនួបពិភាក្សានេះ នឹងផ្តោតសំខាន់លើការពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា និងសហរដ្ឋអាមេរិក រួមទាំងបញ្ហាសំខាន់ៗ មួយចំនួនទៀត ។

ឯកឧត្តម Daniel J. Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា និងទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី ១១ ដល់ ១៥ ខែកក្កដា ឆ្នាំ២០២២។
តាមកម្មវិធីឯកឧត្តម Daniel J. Kritenbrink នឹងអញ្ជើញទៅទស្សនកិច្ចនៅសារមន្ទីរជាតិនារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២៕ រក្សាសិទ្ធិដោយៈ ចេស្តារ




