កណ្តាល ៖ អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា នៅថ្ងៃពុធ ទី១៣ ខែកក្ដដា ឆ្នាំ២០២២ សមត្ថកិច្ចស្រុកកៀនស្វាយ បានបង្រ្កាបករណី លួចមានស្ថានទម្ងន់ទោស (កាប់យកម៉ូតូ) ដែលកើតហេតុនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១និង១៥នាទី ចំណុចកើតហេតុស្ថិតនៅភូមិ ព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះមាន០៣នាក់ៈ ១/ឈ្មោះវ៉េង សុផាន់ ហៅ ទក ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នករៀបឆាកអកកេះ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល(អ្នកឌុប)។ ២/ឈ្មោះមឿន គឹមហង្ស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នករៀបឆាកអកកេះ មានទីលំនៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល(អ្នកជិះកណ្តាល)។ ៣/ឈ្មោះសែ ពៅ អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នករៀបឆាកអកកេះ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល(អ្នកជិះក្រោយ)។
ចំណែកជនសង្ស័យ មានចំនួន០២នាក់: ១/ឈ្មោះចក់ រដ្ឋា ហៅវ៉េវ ភេទប្រុស អាយ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ឃាត់ខ្លួន) ។ ២/ឈ្មោះស៊ឹម សំបូរ ហៅឌុនភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន-ធ្លាប់ជាប់ពន្ធានាគារពីបទលួច ទទួលផលចោរកម្ម និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន)។

វត្ថុចាប់ចាប់យក : ១/ដាវកែច្នៃធ្វើអំពីដែក ដងឈើ មានប្រវែង៦០ សម ដងប្រវែង២០សម ផ្លែដែកប្រវែង៤០ សម មានមុខទទឹង៥សម។ ២/ខោខៅប៊យជើងវែងមួយពណ៌ខៀវក្រម៉ៅម៉ាកGHP ATHLETIC TAPER(របស់ចក់ រដ្ឋា)។ ៣/អាវក្រណាត់ដៃវែងពណ៌ខ្មៅចំនួនមួយ(របស់ចក់ រដ្ឋា)។ ៤/ខោខៅប៊យជើងវែងចំនួនមួយពណ៌ទឹកប៊ិចចាស់ម៉ាកCLOSSHIPREMIUM(របស់ស៊ឹម សំបូរហៅឌុន)។ ៥/អាវយឺតដៃខ្លីកមូលចំនួនមួយពណ៌ត្រួយចេក(របស់ស៊ឹម សំបូរហៅឌុន)។ ៦/សម្ភារះសម្រាប់ប្រើប្រាស់គ្រឿងមួយចំនួន។ ៧/ម៉ូតូមួយគ្រឿងម៉ាក់Zoomer.Xសេរី២០១៥ពណ៌លឿងលាយខ្មៅ ពាក់ផ្លាកលេខកណ្ដាល1X.4118។
សមត្ថកិច្ចស្រុកកៀនស្វាយ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២២ វេលាម៉ោង២១ និង០០នាទីឈ្មោះស៊ឹម សំបូរ ហៅឌុន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ខេត្តកណ្ដាល បានជិះម៉ូតូមួយគ្រឿងម៉ាក់Zoomer.X ស៊េរី២០១៥ពណ៌លឿងលាយខ្មៅពាក់ផ្លាកលេខកណ្ដាល1X.4118 ស្លៀកខោខៅប៊យពណ៌ទឹកប៊ិចចាស់ជើងវែង(មូលជើង) ពាក់អាវយឺតដៃខ្លីពណ៌ត្រួយចេក មកផ្ទះរបស់ឈ្មោះចក់ រដ្ឋា ហៅវ៉េវ ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បាលអំពៅ រាជធានីភ្នំពេញ បានប្រើប្រាស់គ្រឿងញៀននឹងពិភាគ្សាគ្នាពីរឿងចេញរកលុយ។

លុះដល់ម៉ោង០០ និង៣៤នាទីថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០២២ជនសង្ស័យទាំងពីរបានជិះម៉ូតូមួយគ្រឿងម៉ាក់Zoomer.Xពណ៌លឿងលាយខ្មៅ ដោយឈ្មោះចក់ រដ្ឋា ហៅវ៉េវ ភេទប្រុស ជាអ្នកឌុបចំណែក រីឯឈ្មោះស៊ឹម សំបូរ ហៅឌុនភេទប្រុស បានយកដាវកែឆ្នៃរបស់ឈ្មោះចក់ រដ្ឋា ហៅវ៉េវ ភេទប្រុសទៅជាមួយ លុពេលជិះម៉ូតូមកចំណុចកើតហេតុខាងលើក៍ឃើញជនរងគ្រោះទាំងបីនាក់ខាងលើជិះម៉ូតូមួយគ្រឿងម៉ាក់HONDA Dreamសេ១២៤ពណ៌ខ្មៅសេរី២០២២ពាក់ស្លាកលេខភ្នំពេញ1JK.8950ជិះទិសដៅផ្ទុយគ្នា ឃើញដូច្នេះជនសង្ស័យបានបត់ម៉ូតូមកតាមកាប់ជនរងគ្រោះ បណ្ដាលឲ្យត្រូវជនរងគ្រោះឈ្មោះ សែ ពៅ ភេទប្រុសមួយដាវចំខ្នងខាងស្ដាំរងរបួសចំនួនពីរកន្លែងដេរចំនួន១៧ថ្នេរ ភ្លាមនោះជនរងគ្រោះឈ្មោះវ៉េង សុផាន់ ហៅទក ភេទប្រុស(អ្នកឌុប) បានផ្ដួលម៉ូតូរួចដកសោម៉ូតូនាំគ្នារត់ បន្ទាប់មកជនសង្ស័យឈ្មោះស៊ឹម សំបូរ ហៅឌុន ភេទប្រុសបានលោតចុះពីលើម៉ូតូដេញកាប់ជនរងគ្រោះ បណ្ដាលឲ្យត្រូវឈ្មោះវ៉េង សុផាន់ ភេទប្រុសមួយដាវតែត្រូវចុងដាវរបួលស្រាល ភ្លាមនោះដែលជនរងគ្រោះបានរើសដុំថ្មគប់ទៅទៅជនសង្ស័យវិញ ឃើញដូច្នេះជនសង្ស័យទាំងពីរនាក់បាននាំគ្នាជិះម៉ូតូគេចខ្លួនទៅ។
បន្ទាប់មកជនរងគ្រោះបានប្ដឹងមកនគរបាលប៉ុស្តិ៍ឈើទាល ក្រោយពីទទួលបានបណ្ដឹងពីជនរងគ្រោះភ្លាម កំលាំងប៉ុស្តិ៍ឈើទាល សហការជាមួយកំលាំងនគរបាលផ្នែកយុត្តធម៌ចុះដល់កន្លែងកើតហេតុស្រាវជ្រាវ និងប្រមូលព័ត៌មានពីកន្លែងកើតហេតុ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ចក់ រដ្ឋា ហៅវ៉េវ ភេទប្រុស យកមកសួរបំភ្លឺនៅប៉ុស្តិ៍នគរបាលឈើទាលនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះចក់ រដ្ឋា ហៅវ៉េវ ភេទប្រុសបានឆ្លើយសារភាពថា : ខ្លួន រួមជាមួយឈ្មោះស៊ឹម សំបូរ ហៅឌុនភេទប្រុសពិតជាបានប្រព្រឹត្តសកម្មភាពខាងលើ ពិតប្រាកដមែនតែយកម៉ូតូជនរងគ្រោះមិនបាន។
លុះដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២២ វេលាម៉ោង១២ និង២០នាទីដោយមានការអនុញ្ញាតពី ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ក្រោមការដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកណ្តាល បានអោយលោក ឧត្តមសេនីយ៍ត្រី សោម សីហាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តកណ្តាល បានដឹកនាំកំលាំងការិយាល័យកំរិតធ្ងន់ខេត្តកណ្តាល សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល និងសហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខរាជធានីភ្នំពេញ បន្តចាប់ខ្លួនជនសង្ស័យឈ្មោះ ស៊ឹម សំបូរ (ឌុន) ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលសង្កាត់ ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ យកមកសួរនាំអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ស៊ឹម សំបូរ (ឌុន)ភេទប្រុស បានសារភាពថាៈខ្លួនធ្លាប់ជាប់ពន្ធធានាគារខេត្តកណ្ដាលកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ពាក់ព័ន្ធករណីលួច ទទួលផលចោរកម្ម និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនថ្ងៃរយះពេលពីរខែ។
-កាលនៅថ្ងៃមិនចាំ ខែមីនា ឆ្នាំ២០២២វេលាម៉ោង១៣ និង២០នាទីខ្លួនត្រូវបានដោះលែងអោយមានសេរីភាពវិញ ដោយឪពុករបស់ខ្លួនឈ្មោះស៊ឹម ផល្លា បានរត់ការដោះជាមួយប្រព័ន្ធតុលាការអស់ប្រាក់៣០០០$(បីពាន់ដុល្លាអាមេរិច)។

លុះដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២២វេលាម៉ោង ផ១និង១៥ នាទី ខ្លួនរួមជាមួយឈ្មោះចក់ រដ្ឋា ហៅវ៉េវ ភេទប្រុស ពិតជាបានធ្វើសកម្មភាពកាប់យកម៉ូតូ របស់ជនរងគ្រោះ នៅចំណុចភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ពិតប្រាកដមែនតែយកម៉ូតូមិនបាន។
ចំពោះជនសង្ស័យឈ្មោះចក់ រដ្ឋាហៅវ៉េវភេទប្រុសបានឆ្លើយសារភាពបន្ថែមទៀតថាៈកន្លងមកខ្លួនរួមជាមួយឈ្មោះនឿន បុត្រ ភេទប្រុសអាយុ២៣ឆ្នាំ និងឈ្មោះពេទ្យ ភេទប្រុសអាយុឆ្នាំ(កំពុងជាប់ពន្ធានាគារខេត្តកណ្ដាល)អ្នកទាំងពីរមានទីលំនៅភូមិ ឃុំជាមួយខ្លួនធ្លាប់ធ្វើសកម្មភាពលួច និងធាក់យកម៉ូតូចំនួនបីករណីនៅស្រុកកៀនស្វាយចំនួនពីរករណី នឹងខណ្ឌច្បារអំពៅចំនួនមួយករណី។
ក្រោយពីបានសាកសួររួច ជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាង កំពុងបន្តធ្វើតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី








