កំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តពីរគ្រឿងបុកគ្នាទាំងកំរោល បណ្ដាលឱ្យស្ត្រីម្នាក់រងបួសធ្ងន់ កាលពីវេលាម៉ោង ៣និង២០នាទី រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិលាប ឃុំព្រះនិព្វាន ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ត ford Ranger ១គ្រឿង ពណ៌ពាក់ផ្លាកលេខភ្នំពេញ 2BM-1760 ចតទុកនៅមុខភោជនីយដ្ឋានគីឡូម៉ែត្រ២៦ ស្រាប់តែមានរថយន្តHilliX Vigo មួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ2AG-6808 បើកបរដោយបុរសម្នាក់រួមដំណើរ ជាមួយនឹងស្ត្រីរងគ្រោះខាងលើ ធ្វើដំណើរពីទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន បានរេចង្កូតមកបុករថយន្តFord ចំពីខាងក្រោយយ៉ាងពេញទំ.ហឹងប៉ើងជាង២០ម៉ែត្រ បណ្ដាលឱ្យរថយន្តទាំងពីរគ្រឿង រងការខូចខាតយ៉ាងដំណំ និងស្ត្រីដែលរួមដំណើរ នៅលើរថយន្តរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅធ្វើការសង្រ្គោះភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលឃុំព្រះនិព្វាន សហការជាមួយកម្លាំងជំនាញចរាចរណ៍ អធិការដ្ឋាននគរបាលស្រុកគងពិសី ចុះមកទីតាំងកើតហេតុខាងលើ ដើម្បីធ្វើការវាស់វែង និងយករថយន្តទាំង២ គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីដោះស្រាយគ្នា នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម












