ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកRAIZEមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏ជ្រុ.លទៅបុ.កម៉ូតូស្គុបពី ជិះឆ្លងផ្លូវចំពាក់កណ្តាលពេញទំ.ហឹងកិ.នអូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូបា.ក់ជើងរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១២រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៣១០ កែងនឹងផ្លូវ១៤៣ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកហុងដាស្គុបពីពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ1IY-0482 ជិះតាមបណ្តោយផ្លូវ១៤៣ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ត្រង់ចំណុចកើតហេតុ ផ្លូវបំបែកជាបួនមិនបង្អង់ ស្រាប់តែគេឃើញមានបុរសម្នាក់ទៀត បានបើករថយន្តបង្កម៉ាក RAIZE ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ2BU-3933 បើកបរតាមបណ្តោយផ្លូវ៣១០ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន បើកមកដល់ចំណុចកើតហេតុក៏ជ្រុ.លទៅបុ.កម៉ូតូស្គុបពីជិះឆ្លងផ្លូវ ចំពាក់កណ្តាលយ៉ាងពេញទំ.ហឹងចូលក្រោមរថយន្តកិ.នអូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូបា.ក់ជើងមួយចំហៀង រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យឯកជនមួយកន្លែង។ ចំណែកឯម្ចាស់រថយន្តវិញ ត្រូវសមត្ថកិច្ចឃាត់បាន នៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ៖សា មេត









