Monday, December 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសជនបរទេសម្នាក់ស្រវឹងស្រា បើករថយន្តស៊េរីទំនើបលឿន ទៅបុ.កពីក្រោយរថយន្តstarex រុញទៅបុ.កផ្ទ.ប់បង្គោលភ្លើង

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ទៅបុ.កពីក្រោយរថយន្តម៉ាកstarex ចតស្ងៀមរុញផ្ទ.ប់ទៅបុ.កបង្គោលភ្លើងមួយដើម យ៉ាងពេញទំ.ហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៣ទៀបភ្លឺថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តម៉ាកstarex ពណ៌ខ្មៅមួយគ្រឿងបានបិតផ្លាកលេខ ជិះយកមកចតស្ងៀមនៅចិញ្ចើមផ្លូវព្រះមុន្នីវង្ស រួចចូលទៅហូបអីនៅក្នុងហាងមួយកន្លែង មួយសន្ទុះក្រោយមក ស្រាប់តែគេឃើញបុរសជនជាតិចិនម្នាក់ សង្ស័យស្រវឹងស្រា បានបើករថយន្តស៊រីទំនើបមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ2W-2328 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុបានរេចង្កូត មកខាងស្តាំដៃក៏ជ្រុ.លទៅបុ.ករថយន្តម៉ាកstareex ចំពីក្រោយយ៉ាងពេញទំហឹង រុញផ្ទ.ប់ទៅបុ.កបង្គោលភ្លើង បណ្តាលឲ្យរថយន្តម៉ាកstarex រងការខូចខាតផ្នែកទាំងមុខ និងក្រោយយ៉ាងដំណំ ចំណែករថយន្តរងការខូចខាតផ្នែកកាងខាងមុខ សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ រងការខូចខាតតែរថយន្ត២គ្រឿង និងបង្គោលភ្លើងមួយដើមតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលផ្នែកជំនាញចរាចរណ៍ចុះមកដល់រួចពិនិត្យ និងវាស់វែងយករថយន្តស្ទូចមក ស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×