Monday, September 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត

ភ្នំពេញ៖ នៅក្នុងអង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ នៃគណបក្សប្រជាជនកម្ពុជា រយៈពេល២ថ្អៃ នៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២នេះ អង្គសន្និបាត បានគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋ មន្ត្រីសម្រាប់ពេលអនាគត។

សេចក្តីជូនដំណឹង ស្ដីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា៖ អង្គសន្និបាតបញ្ជាក់ជាឱឡារិកនូវការគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាព នាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋ មន្ត្រីសម្រាប់ពេលអនាគត។

ការសម្រេចគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ថ្ងៃអនាគត ធ្លាប់ត្រូវបានធ្វើឡើង កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ក្នុងសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជា។ បន្ទាប់ពីមានការសម្រេចនេះ ថ្នាក់ដឹកនាំ និងសមាជិកនានារបស់គណបក្សកាន់អំណាចនេះ ក៏បានប្រកាសគាំទ្រជាបន្តបន្ទាប់នូវ សេចក្តីសម្រេចនៅក្នុងសន្និបាតនោះផងដែរ។

ចាប់ពីថ្ងៃបានបដិសន្ធិឡើងនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១មក គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេនាពេលបច្ចុប្បន្ននេះ បានចូលរួមចំណែកក្នុងសកម្មភាពសំខាន់ៗជាច្រើនដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នុងនោះមានការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ការស្វះស្វែងរកសន្តិភាព ការស្តារកសាងប្រទេស រួមទាំងរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាដើម។

អង្គសន្និបាតអំពាវនាវដល់ក្រុមការងារគណបក្សចុះមូលដ្ឋាន គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក មន្រ្តី សមាជិក សមាជិកានៃគណបក្សទាំងមូល សូមបន្តលើកកម្ពស់ប្រពៃណីស្នេហាជាតិ និងសាមគ្គី ភាពឯកភាពផ្ទៃក្នុង បន្តជំរុញសកម្មភាពដោយឥតថមថយប្រកបដោយប្រសិទ្ធភាពទាំងការអនុវត្តកម្មវិធីនយោបាយ ទាំងការកសាងពង្រឹងគណបក្ស ទាំងការផ្សារភ្ជាប់ជាមួយមូលដ្ឋាន ខិតខំបម្រើប្រជាជនអស់ពីចិត្តពីថ្លើម តាម តួនាទី និងភារកិច្ចរបស់ខ្លួន ដែលឆ្លើយតបទាំងស្រុងទៅនឹងសំណូមពរ និងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន។

សូមអំពាវនាវដល់ជនរួមជាតិទាំងមូលទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស សូមបន្តរួមសាមគ្គីគ្ន ជាធ្លុងមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរួម សាមគ្គីជុំវិញរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បី ថែរក្សាសន្តិភាព ការពាររាល់សមិទ្ធផលនៃសង្គមជាតិ និងបន្តកសាងមាតុភូមិជាទីស្នេហានៃយើងឱ្យកាន់ត រីកចម្រើនស្រស់បំព្រងឡើង។ ព្រមជាមួយនេះ សូមជនរួមជាតិបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការនានា ដែល រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានដាក់ចេញ ជាពិសេសវិធានការ “៣ការពារ ៣កុំ” និងការទៅចាត់ វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នាកុំបីខាន ដើម្បីការពារមិនឲ្យជំងឺកូវីដ-១៩ អាចឆ្លងរាលដាលជាថ្មីទៀតបាន៕ រក្សសិទ្ធិដោយ ៖ សុទ្ធ លី

×