Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ស្រវឹងស្រា បើករថយន្តម៉ាកRAV4 ទៅបុ.កបង្គោលភ្លើងស្តុប បណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ

spot_img

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជ្រោកជាំ បានបើករថយន្តម៉ាកRAV4មួយគ្រឿងក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុ.កបង្គោលភ្លើងស្តុបចំពាក់កណ្តាលយ៉ាងពេញទំ.ហឹង បណ្តាលឲ្យរថយន្តរងការខូចខាតមួយកំណាត់មុខទាំងស្រុង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុករណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំ បានបើករថយន្តម៉ាកRAV4 ពណ៌សំបកឪឡឹកមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2D-0107 បើកបរតាមបណ្តោយផ្លូវព្រះសីហនុ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ​ក៏ជ្រុលចង្កូតទៅបុកផ្ទប់ជាប់និងបង្គោលភ្លើងស្តុប ចំពាក់កណ្តាលយ៉ាងពេញទំ.ហឹងបណ្តាលឲ្យរថយន្តបង្ករងការខូចខាតមួយកំណាត់មុខស្ទើរទាំងស្រុង ចំណែកបង្គោលភ្លើងស្តុបវិញ រងការខូចខាតកំពឹតតិចតួច សំណាងល្អមិនគ្រោះថ្នាក់ ដល់តៃកុងនិងអ្នករួមដំណើរជិតខាង៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img