Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីរូបស្រស់ម្នាក់បើករថយន្តស៊េរីទំនើបម៉ាកLexusNX300 ទៅបុករះកង់បីឥណ្ឌា៣គ្រឿង រួចព្យាយាមបើករត់ ត្រូវពលរដ្ឋដេញតាមឃាត់បានវិញ

spot_img

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកlexusNX300 ទៅបុករះកង់បីក្រោយបណ្តាលឲ្យមួយគ្រឿងក្រឡាប់ និង២គ្រឿងទៀតប៉ើងលើចិញ្ចើមផ្លូវ រងការខូចខាត រួចមិនព្រមទទួលចុសត្រូវព្យាយាមបើករត់ដល់វត្តថាន់ត្រូវពលរដ្ឋតាមឃាត់បានវិញ។

ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពិកន្លេងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងគាត់បានឃើញកង់បីឥណ្ឌ៣គ្រឿង បានឈុបចតនៅតាមដងផ្លូវព្រះនរោត្តមក្នុងទិសដៅពីត្បូងមកជើង លុះមកដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែគេឃើញនារីរូបស្រស់ម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកlexusNX300 ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ2BH-8855ជិះចុះពីស្ពានអាកាសក្បាលថ្នល់ តាមបណ្តោយផ្លូវព្រះនោរោត្តមក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតទៅបុករះកង់បីពីក្រោយបណ្តាលឲ្យមួយគ្រឿងក្រឡាប់ផ្ងារជើង និង២គ្រឿងទៀតរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស ហើយភ្លាមនោះដែរនារីបើករថយន្តបង្ក មិនព្រមឈុបដោះស្រាយក៏បើករត់យែ ត្រូវប្រជាពលរដ្ឋជិះដេញតាមពីក្រោយរហូតទៅដល់មុខវត្តថាន់ត្រូវឃាត់បាន។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចក៏បានចុះមកទីតាំងកើតហេតុភ្លាមៗ ឃាត់នារីបើករថយន្តបង្កឲ្យដោះស្រាយជាមួយនិងភាគីរងគ្រោះ ក្រោយមកនារីបើករថយន្តបង្កព្រមសងសំណងទៅលើកង់បី ១៥០០$ នៅក្នុងនោះ កង់បីមួយគ្រឿង ទទួលបានសំណង៥០០$បញ្ចប់រឿង នៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img
×