Monday, September 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុក្រឹត្យ ស្ដីពីការកែសម្រួលបន្ថែម នាយករងរដ្ឋបាល ០២រូប រដ្ឋបាលរាជធានី-ខេត្ត និង ០១រូប នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យ កែសម្រួលបន្ថែម នាយករងរដ្ឋបាលចំនួន២នាក់ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានី និងរដ្ឋបាលខេត្តនីមួយៗ និងបន្ថែមនាយករងរដ្ឋបាលចំនួន១នាក់ នៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុង រដ្ឋបាលស្រុក និងរដ្ឋបាលខណ្ឌនីមួយៗ។

អនុក្រឹត្យ ស្តីពីការកសម្រួលបន្ថែម នាយករងរដ្ឋបាល នៅក្នុងរចនាសម្ព័ន្ធ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក រដ្ឋបាលខណ្ឌ

សម្រេច៖

មាត្រា ១. កែសម្រួលបន្ថែម នាយករងរដ្ឋបាល ចំនួន ០២រូប នៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តនីមួយៗ។

មាត្រា ២. កែសម្រួលបន្ថែម នាយករងរដ្ឋបាល ចំនួន ០១រូប នៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុង រដ្ឋបាលស្រុក និងរដ្ឋបាលខណ្ឌនីមួយៗ។

មាត្រា ៣. បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៤» រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ការកែសម្រួលបន្ថែមនាយករងរដ្ឋបាល នៅតាមមូលដ្ឋាននេះ ធ្វើឡើងតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×