Monday, September 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម សាយ សំអាល់ : “សម័យតេជោសន្តិភាព គឺជាឱកាសមាសសម្រាប់ខ្មែរអ៊ីស្លាម បង្ហាញអត្តសញ្ញាណខ្លួនឯងបានយ៉ាងពេញលេញ”

ភ្នំពេញៈ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានមានប្រសាសន៍៍បញ្ជាក់ថា “សម័យតេជោសន្តិភាព គឺជាឱកាសមាសសម្រាប់បងប្អូនខ្មែរអ៊ីស្លាមអាចគោរពប្រតិបត្តិសាសនា ជាមួយនឹងសិទ្ធិសេរីភាព បង្ហាញអត្តសញ្ញាណខ្លួនឯងបានយ៉ាងពេញលេញ។ កម្ពុជាជាប្រទេសពហុវប្បធម៌ ដែលបើកទូលាយ និងផ្តល់សិទ្ធិសេរីភាពពេញលេញដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងការគោរពប្រតិបត្តិសាសនាដែលខ្លួនពេញចិត្ត។

ជាក់ស្តែង បច្ចុប្បន្ន បងប្អូនខ្មែរអ៊ីស្លាម មិនត្រឹមតែអាចប្រតិបត្តិសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសិទ្ធិពេញលេញក្នុងការស្លៀកពាក់សម្លៀកបំពាក់ប្រពៃណី រៀនភាសា ឬ ការសាងសង់វិហារសាសនារបស់ខ្លួន ដោយគ្មានការរើសអើង និងឃាត់ឃាំងឡើយ”។
ការបញ្ជាក់នេះ នៅក្នុងឱកាសពិសាអាហារសាមគ្គីជាមួយបងប្អូនខ្មែរអ៊ីស្លាម នៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។

ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍បញ្ជាក់ទៀតថា ទោះបីជាបងប្អូនខ្មែរអ៊ីស្លាម មានសិទ្ធិក្នុងការគោរពជំនឿសាសនា ក៏ដោយ ប៉ុន្តែត្រូវធ្វើយ៉ាងណាពង្រឹងសមត្ថភាពខ្លួន ដើម្បីជាកោសិកាល្អក្នុងសង្គម ដែលអាចចូលរួមក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ជាតិបន្តរីកចម្រើនទៅមុខទៀត។ ប្រមុខរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ដល់បងប្អូនខ្មែរអ៊ីស្លាម មិនត្រឹមតែមានតួនាទីនៅក្នុងសហគមន៍របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសក្នុងការធ្វើការងារ តួនាទីដឹកនាំទាំងក្នុងក្របខ័ណ្ឌរដ្ឋបាលថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណដល់បងប្អូនខ្មែរអ៊ីស្លាមទាំងអស់ ដែលបានទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កន្លងទៅ ដែលនេះបានបង្ហាញពីការអនុវត្តសិទ្ធិជាពលរដ្ឋរបស់បងប្អូនក្នុងការជ្រើសរើសមេដឹកនាំដែលបងប្អូនពេញចិត្ត ស្របតាមដំណើរនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×