Thursday, September 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនប្រុសឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ត្រូវបានតែងតាំងជា អភិបាលខេត្តព្រះវិហារ

ភ្នំពេញ ៖ កូនប្រុសឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ គឺលោក គីម រិទ្ធី ត្រូវបានព្រះមហាក្សត្រតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ជំនួសលោក ប្រាក់ សុវណ្ណ ដែលត្រូវចូលនិវត្តន៍។

ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងលោក គីម រិទ្ធី ជាអភិបាល នៃគណៈអភិបាលខេត្ត ព្រះព្រះហារ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២បានសម្រេចផ្ទេរភារកិច្ច និងតែងតាំង លោក គីម រិទ្ធី ពីអភិបាលរងខេត្តកណ្តាល ឱ្យមកកាន់តំណែងជា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។ ហើយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ។

សូមរម្លឹកថា លោក ប្រាក់ សុវណ្ណ អតីតអភិបាលរងខេត្តស្វាយរៀង ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តព្រះវិហារ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។ ហើយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ លោក ប្រាក់ សុវណ ត្រូវបានប្រកាសកាន់តំណែងជាផ្លូវការជាអភិបាលខេត្តព្រះវិហារ បន្តពីលោក អ៊ុន ចាន់ដា ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×