ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មើលឃើញថា ការអភិវឌ្ឍវិស័យយោធាកម្ពុជា-សាធារណរដ្ឋកូរ៉េ កាន់តែមានការរីកចម្រើន

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ការអភិវឌ្ឍវិស័យយោធា ជាពិសេសការផ្លាស់ប្ដូរបទពិសោធន៍ និងបច្ចេកទេសរវាងកងទ័ពកម្ពុជា និងកងទ័ពសាធារណរដ្ឋកូរ៉េ មានរីកចម្រើន និងបានសង្កត់ធ្ងន់ អំពីភាពចាំបាច់នៃការបន្តថែរក្សានិរន្តរភាពនៃទំនាក់ទំនងដ៏ល្អនេះ ជាពិសេសកិច្ចសហប្រតិបត្តិការផ្នែកយោធា ដូចដែលកងទ័ពជើងគោកនៃប្រទេសទាំងពីរ បានខិតខំអនុវត្តកិច្ចការជាច្រើន និងសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាកន្លងមក។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោក ផាក ហ៊ឹងខ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងអមដោយវត្តមានរបស់អនុព័ន្ធយោធានៃសាធារណកូរ៉េទាំងចាស់ និងថ្មីចំនួន ០២រូប ដើម្បីណែនាំខ្លួន និងជម្រាបលា ដែលជំនួបនេះបានធ្វើឡើង នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

ក្នុងជំនួបពិភាក្សានេះដែរ លោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បានរំឭកអំពីកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការភ្ជាប់ចំណងការទូតផ្លូវការឡើងវិញ រវាងប្រទេសទាំងពីរនាឆ្នាំ១៩៩៧ បន្ទាប់ពីត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហមអស់មួយរយៈកាល។

លោក ផាក ហ៊ឹងខ្យុង បានថ្លែងថា ផ្តើមចេញពីតំណ តភ្ជាប់ចំណងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេល ២៥ ឆ្នាំនេះ គឺប្រទេសទាំងពីរមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាអាទិ៍ វិស័យពាណិជ្ជកម្ម, វិនិយោគ, អប់រំ, យោធា, ការបោសសម្អាតមីន និងសុខាភិបាល។ ចំពោះកិច្ចសហប្រតិបត្តិការ យោធា, លោកឯកអគ្គរដ្ឋទូត ក៏បានកត់សម្គាល់អំពីសារៈសំខាន់នៃការរៀបចំឱ្យមានយន្តការសន្ទនាជាទៀងទាត់ សំដៅធ្វើយ៉ាងណាធានាឱ្យបាននូវនិរន្តរភាព នៃកិច្ចទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។

ស្ដែងចេញនូវសមិទ្ធផលក្នុងការទំនាក់ទំនងខាងលើនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមើលឃើញថា ប្រទេសកម្ពុជា សង្ឃឹមមុតមាំថា នឹងការគាំទ្ររបស់ស្ថានទូត និងការិយាល័យអនុព័ន្ធយោធាកូរ៉េនៅកម្ពុជា ទំនាក់ទំនងកម្រិត កងទ័ពជើងគោក នឹងត្រូវបានពង្រឹង និងពង្រីកកាន់តែប្រសើរឡើងថែមទៀត, ជាពិសេស ការបង្កើនទំនាក់ទំនងផ្ទាល់រវាងអង្គភាព និងអង្គភាពថ្នាក់យុទ្ធវិធី ព្រមទាំងបច្ចេកទេសយោធាផ្សេងៗ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម