ភ្នំពេញៈ ឯកឧត្ដម នាយឧត្តមសេនីយ៍កិតិ្តបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានថ្លែងទៅកាន់សិក្ខាកាមហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៧ នៅមជ្ឈមណ្ឌលភ្នំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅមជ្ឈមណ្ឌលភ្នំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែកក្កដានេះថា សិក្ខាកាមទាំងអស់មុននិងបញ្ចប់វគ្គសិក្សាត្រូវយកចំណេះដឹងបំរើជាតិមាតុភូមិត្រូវលើកកម្ពស់មនសិការស្នេហាជាតិស្មោះត្រង់ដាច់ខាតចំពោះជាតិ គោរពឱ្យបានម៉ឺងម៉ាត់រាល់បទបញ្ជារបស់រាជរដ្ឋាភិបាលក្រសួងការពារជាតិនិងអគ្គបញ្ជាការប្រគល់ជូន។

ឯកឧត្ដម នាយឧត្តមសេនីយ៍កិតិ្តបណ្ឌិត ហ៊ីង ប៊ុនហៀង បានសង្កត់ធ្ងន់ថា “ត្រូវសហការថែរក្សាការពារឱ្យបានដាច់ខាត នូវសន្តិភាពប្រឆាំងដាច់ខាតមិនឱ្យមានបដិវត្តន៍ពណ៌នៅកម្ពុជា ជាដាច់ខាតការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារឯករាជ្យអធិបតេយ្យភាពជាតិបូរណភាពទឹកដី និងចូលរួមសហការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សង្គម ថែរក្សាការពារសេចក្ដីសុខសាន្ត ជូនប្រជាពលរដ្ឋឱ្យរស់នៅប្រកបដោយសុខដុមរមនា”៕ រក្សាសិទ្ធិដោយៈចេស្តារ











