ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកពុយ គាបង្ហាញពីស្នាដៃនិពន្ធសៀវភៅថ្មីមួយទម្លាយ “អាថ៌កំបាំងក្រៅឆាករបស់មេដឹកនាំ” ដល់មហាជន

ភ្នំពេញ៖ សៀវភៅថ្មីមួយដែលមានចំណងជើងថា “អាថ៌កំបាំងក្រៅឆាក” ដែលបានលាតត្រដាងពីរឿងរ៉ាវក្រៅឆា
ករបស់មេដឹកនាំអាស៊ាន និងលើពិភពលោក បានទទួលការគាំទ្រយ៉ាងខ្លាំងពីអ្នកអានបន្ទាប់ពីសៀវភៅនេះត្រូវបានបោះពុម្ពផ្សាយនៅប៉ុន្មានថ្ងៃនេះ។

នេះបើតាមលោក ពុយ គា អ្នកនិពន្ធសៀវភៅនេះ និងជាអ្នកសារព័ត៌មានជើងចាស់មួយរូប បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្នាដៃនិពន្ធរបស់ខ្លួន នារសៀលថ្ងៃសុក្រទី29 ខែកក្កដា ឆ្នាំ2022នេះថា លោកបានចំណាយពេល១០ឆ្នាំ ដើម្បីតាក់តែងសៀវភៅមានកម្រាស់ជាង២០០ទំព័រនេះឡើង ដែលមានលក្ខណៈពិសេស និង ខុសប្លែកពីសៀវភៅដែលបានបោះពុម្ពផ្សាយកន្លងមកនៅក្នុងប្រទេស។

លោកបានបញ្ជាក់ថាចំណុចដែលប្លែកនោះគឺ ចំណងជើង និងក្របសៀវភៅដែលបង្កប់នូវអត្ថន័យអ្វីមួយរហូតដល់អ្នកអានបានបើកមើល ឬបានអានរួចទើបដឹងថាមាន អ្វីនៅខាងក្នុង។ អ្នកនិពន្ធរូបនេះបានថ្លែងថា៖ “មានរឿងច្រើនណាស់ដែលត្រូវបានទម្លាយពីកិច្ចប្រជុំអន្តរជាតិធំៗ ទាំងក្នុង ស្រុក តំបន់ និងបណ្តាប្រទេសដទៃទៀត ក្នុងនោះមានរឿងរ៉ាវទាក់ទងនឹងមេដឹកនាំល្បីៗរបស់អាស៊ាន និងពិភពលោក ជា ពិសេសជីវិតស្នេហា ទម្លាប់ការងារ ឥរិយាបថរបស់មេដឹកនាំ និងភាពមិនចុះសម្រុងគ្នាលើបញ្ហាខ្លះនៅក្នុងតំបន់ ក៏ដូចជា ជម្លោះទឹកដីជាដើម”។

អ្នកសារព័ត៌មានវិជ្ជាជីវៈរូបនេះបានបន្តថា ក្រៅពីផ្តល់ពុទ្ធិបន្ថែមដល់អ្នកអាន ស្នាដៃនិពន្ធថ្មីនេះរបស់លោកក៏អាច ប្រើប្រាស់ជាឯកសារជំនួយស្មារតី ឬឯកសារយោងដ៏មានតម្លៃផងដែរ ពីព្រោះព័ត៌មានដែលលោកប្រមូល និងសម្រិត សម្រាំង គឺបានមកពីប្រភពពាក់ព័ន្ធ និងតាមរយៈការសង្កេតផ្ទាល់របស់លោកនៅនឹងកន្លែងផងដែរ។

លោក ពុយ គា ក៏បានសម្តែងក្តីរីករាយ ដោយលោកបានអះអាងថាសៀវភៅចំនួនជាង៣ពាន់ក្បាលត្រូវបានលក់ អស់ក្នុងរយៈពេល១សប្តាហ៍។

លោកនឹងបោះពុម្ពឲ្យបានដល់២ ឬ៣ម៉ឺនក្បាល ដើម្បីឆ្លើយតបទៅនឹងតារគាំទ្ររបស់អ្នកអាន។

លោកបានបន្តថសសៀវភៅ “អាថ៌កំបាំងក្រៅឆាករបស់មេដឹកនាំអាស៊ាន និងពិភពលោក” ត្រូវបានបោះពុម្ពផ្សាយចំពេលដែលកម្ពុជា ធ្វើម្ចាស់ផ្ទះប្តូរវេនកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២២នេះ ដោយក្នុងនោះអ្នកនិពន្ធក៏បានបរិយាយពីតួនាទីរបស់កម្ពុជាក្នុងនាម ជាប្រធានអាស៊ានផងដែរ៕ រក្សាសិទ្ធិដោយ ៖ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម