ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចពិជ័យសេនា ទៀ បាញ់ កងទ័ពរំដោះប្រជាជនចិន ធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកងទ័ពកម្ពុជា-ចិន

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា កងទ័ពរំដោះប្រជាជន ចិន បានធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង យ៉ាងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការ ដ៏រឹងមាំ រវាងកងទ័ពប្រទេស ទាំង២ កម្ពុជា-ចិន។ កងទ័ពរំដោះប្រជាជនចិនបានប្រឈមមុខ និងជម្នះលើឧបសគ្គជាច្រើន ហើយទីបំផុតសម្រាប់យុគសម័យថ្មីបាននាំមកនូវវឌ្ឍនភាពផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាទំនើបគួរឱ្យកោតស្ញប់ស្ញែងលើគ្រប់វិស័យទាំងកងទ័ពជើងគោក ជើងទឹក និងជើងអាកាស។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា សូមអបអរសាទរនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៩៥ឆ្នាំ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន “១ សីហា ១៩២៧ – ១ សីហា ២០២២”។ នៅក្នុងរយៈពេល៩៥ឆ្នាំកន្លងមកនេះ កងទ័ពរំដោះប្រជាជនចិនបានប្រឈមមុខ និងជម្នះលើឧបសគ្គជាច្រើន ហើយទីបំផុតសម្រាប់យុគសម័យថ្មីបាននាំមកនូវវឌ្ឍនភាពផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាទំនើបគួរឱ្យកោតស្ញប់ស្ញែងលើគ្រប់វិស័យទាំងកងទ័ពជើងគោក ជើងទឹក និងជើងអាកាស សំដៅការពារជាតិ មាតុភូមិ អធិបតេយ្យភាពទឹកដី ឯករាជ្យជាតិ និងសន្តិសុខជាតិ ហើយបានធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកងទ័ព ប្រជាជនប្រទេសទាំងពីរកម្ពុជា-ចិន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

ចូលមើលព័ត៌មានថ្មីៗបន្ថែម