ភ្នំពេញ៖ ក្នុងករណីមានអ្នកទោសដទៃទៀត ដែលនឹងត្រូវកាត់ទោសប្រ.ហារជីវិត យើងនឹងត្រូវបង្ខំចិត្តគិតគូរឡើងវិញអំពីតួនាទីរបស់ យើងចំពោះការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន។ នេះជាប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន នាព្រឹកមិញនេះ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «នាពេលនេះដែរ ខ្ញុំសូមអនុញ្ញាតបន្ថែមថា ទោះបីជាការអនុវត្តកុងសង់ស៊ីស ៥ចំណុច ពុំមានភាពជឿនលឿនតាមដែលគ្រប់គ្នាចង់បាន ប៉ុន្តែការខិតខំរបស់យើងកន្លងមកបានសម្រេចភាពជឿនលឿនខ្លះដែរ ជាពិសេសលើ ការងារផ្តល់ជំនួយមនុស្សធម៌ដល់អ្នកដែលត្រូវការបំផុត។

ប៉ុន្តែសភាពការណ៍នៅពេលនេះ ប្រែប្រួលខ្លាំង ដែលអាចនិយាយបានថាកាន់តែអាក្រក់ជាងមុនមានការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចទៅទៀត ក្រោយពីការអនុវត្តទោសប្រហារជីវិតទៅលើសកម្មជនបក្សប្រឆាំង ៤រូប។ កម្ពុជាក៏ដូចជារដ្ឋសមាជិកអាស៊ានទាំងអស់ខកចិត្ត និងរន្ធត់យ៉ាងក្រៃលែងចំពោះការ ប្រហារជីវិតសកម្មជនបក្សប្រឆាំងទាំងនេះ បើទោះបីជាខ្ញុំ និងថ្នាក់ដឹកនាំដទៃទៀតបានអំពាវនាវ ឲ្យមានការពិចារណាឡើងវិញអំពីការកាត់ទោសប្រហារជីវិតនេះ ដើម្បីជាប្រយោជន៍នៃកិច្ច សន្ទនានយោបាយ សន្តិភាព និងការបង្រួបបង្រួមជាតិ។
ក្នុងករណីមានអ្នកទោសដទៃទៀត ដែលនឹងត្រូវកាត់ទោសប្រ.ហារជីវិត យើងនឹងត្រូវបង្ខំចិត្តគិតគូរឡើងវិញអំពីតួនាទីរបស់ យើងចំពោះការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន។ ចំពោះទំនាក់ទំនងខាងក្រៅ, អាស៊ានបានទទួលសំណើកាន់តែច្រើនឡើងពីបណ្ដា ប្រទេសនានា ដើម្បីបង្កើតភាពជាដៃគូផ្លូវការ»៕ រក្សាសិទ្ធិដោយ៖ មួង សុវណ្ណារិទ្ធ



