ភ្នំពេញៈ ឯកឧត្តម ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន បានសម្តែងការហួសចិត្តចំពោះលោក សម រង្សី ដែលតាំងខ្លួនជាបញ្ញវ័ន្ត និងជាអ្នកនយោបាយចាស់វស្សា បានធ្វើការវាយប្រហារ មាក់ងាយរូបឯកឧត្តមដែលជាក្មេងជំនាន់ក្រោយ ដោយគ្មានការទទួលខុសត្រូវ មួយលើក ជាពីរលើករួចមកហើយ អំពីរឿងសញ្ញាបត្ររបស់ខ្ញុំ។ ប៉ុន្តែឯកឧត្តមមានការហួសចិត្ត ដោយប៉ុន្មានម៉ោងមុននេះគាត់បានចេញមកវា.យប្រ.ហារឯកឧត្តមរឿងដដែលទៀតដោយគ្មានការខ្មាសអៀន គ្មានគុណធម៌ និងគ្មានភាពជាចាស់ទុំ និងជាបញ្ញវ័ន្តម្នាក់ដែលទទួលបានការបណ្តុះបណ្តាលខ្ពស់រួមទាំងនៅក្រៅប្រទេសដែរ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី៣ ខែសីហានេះថា “វាជាការហួសចិត្តមួយដែលមនុស្សចាស់ម្នាក់គឺលោក សម រង្សី ដែលតាំងខ្លួនជាបញ្ញវ័ន្ត និងជាអ្នកនយោបាយចាស់វស្សា បានធ្វើការវាយប្រហារ មាក់ងាយរូបខ្ញុំដែលជាក្មេងជំនាន់ក្រោយ ដោយគ្មានការទទួលខុសត្រូវ មួយលើក ជាពីរលើករួចមកហើយ អំពីរឿងសញ្ញាបត្ររបស់ខ្ញុំ។ ខ្ញុំបានបបួលគាត់ភ្នាល់ប៉ុន្តែគាត់មិនហ៊ានភ្នាល់។ ខ្ញុំស្មានតែការវាយប្រហាររបស់លោក សម រង្សី មកលើក្មេងម្នាក់ដូចជារូបខ្ញុំពីរដងល្មមចិត្តគាត់ហើយ ប៉ុន្តែខ្ញុំមានការហួសចិត្ត ដោយប៉ុន្មានម៉ោងមុននេះគាត់បានចេញមកវា.យប្រ.ហារខ្ញុំរឿងដដែលទៀតដោយគ្មានការខ្មាសអៀន គ្មានគុណធម៌ និងគ្មានភាពជាចាស់ទុំ និងជាបញ្ញវ័ន្តម្នាក់ដែលទទួលបានការបណ្តុះបណ្តាលខ្ពស់រួមទាំងនៅក្រៅប្រទេសដែរ។ ជាការធម្មតាអ្នករៀនសូត្រ គេមិនដែលមើលងាយអ្នករៀនសូត្រផ្សេងទេ វាខុសតែគាត់ម្នាក់នេះ ដែលនិយាយគ្មានការទទួលខុសត្រូវ។ ហ៊ានថាអោយគេ ប៉ុន្តែមិនហ៊ានទទួលខុសត្រូវចំពោះសម្តីរបស់ខ្លួន។ ហេតុដូច្នេះ ខ្ញុំសុំអនុញ្ញាតិបន្តិចដើម្បីបកស្រាយអំពីមូលហេតុអ្វីដែលខ្ញុំបបួលលោក សម រង្សី ភ្នាល់ (តែគាត់មិនហ៊ានភ្នាល់)?”៕ រក្សាសិទ្ធិដោយៈចេស្តារ
សូមស្តាប់ការបកស្រាយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត បបួលលោកសម រង្ស៊ី ភ្នាល់



