ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសវៀតណាម និងរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ អញ្ជើញធ្វើជាសហប្រធានរួមគ្នាក្នុងកិច្ចប្រជុំដៃគូសន្ទនាថ្នាក់រដ្ឋមន្រ្តីអាស៊ាន-កូរ៉េខាងត្បូង។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់ឱ្យលោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងជាឧត្តមមន្រ្តីអាស៊ាន នៃកម្ពុជា ជាតំណាងឱ្យឯកឧត្តម ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំដៃគូសន្ទនាថ្នាក់រដ្ឋមន្រ្តីអាស៊ាន-កូរ៉េខាងត្បូងនេះ
សូមជម្រាបថា កិច្ចប្រជុំដៃគូសន្ទនាថ្នាក់រដ្ឋមន្រ្តីអាស៊ាន-កូរ៉េខាងត្បូង ដឹកនាំដោយ ឯកឧត្តម Bui Thanh Son រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម Park Jin រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋកូរ៉េ ជាសហប្រធាន៕ រក្សាសិទ្ធិដោយ ៖ មួង សុវណ្ណារិទ្ធ






