ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចសន្ទនារដ្ឋមន្រ្តីការបរទេសអាស៊ាន-អង់គ្លេស ផ្តោតលើការរក្សាឱ្យសន្តិភាព-ស្ថិរភាពក្នុងតំបន់ និងសាកល

ភ្នំពេញ៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ អញ្ជើញចូលរួមកិច្ចប្រជុំដៃគូសន្ទនាថ្នាក់រដ្ឋមន្រ្តីអាស៊ាន-អង់គ្លេស ដែលដឹកនាំដោយឯកឧត្តម Dato Erywan Pehin Yusof រដ្ឋមន្រ្តីការបរទេសទី២ នៃប្រទេសព្រុយណេ និងលោកជំទាវ Amanda Anne Milling រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី និងមជ្ឈឹមបូព៌ា នៃចក្រភពអង់គ្លេស។

បើយោងតាមការបញ្ជាក់របស់ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងជាអ្នកនាំពាក្យផ្លូវការកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានមុនចាប់ផ្តើមកិច្ចប្រជុំថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយចក្រភពអង់គ្លេស ប្រមុខការទូតទាំងអស់នឹងពិភាក្សាលម្អិត ដើម្បីធ្វើការអនុម័តលើផែនការកំណត់សកម្មភាព ដើម្បីជំរុញប្រតិបត្តិការបន្ថែម ព្រមទាំងផ្ដោតសំខាន់លើវិធីសាស្ត្រនានាក្នុងការរក្សាឱ្យបាននូវសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងសាកល។

សូមជម្រាបថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាកំពុងទទួលធ្វើជាម្ចាស់ផ្ទះ បានប្រព្រឹត្តទៅដល់ថ្ងៃទី៦ហើយ៕ រក្សាសិទ្ធិដោយ ៖ មួង សុវណ្ណារិទ្ធ

ចូលមើលព័ត៌មានថ្មីៗបន្ថែម