ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការប្រទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា រួមជាមួយ រដ្ឋមន្ត្រីក្រសួងការបរទេសបណ្ដាប្រទេសជាសមាជិកអាស៊ាន និងរដ្ឋមន្រ្តីការបរទេសអាស៊ានបូក៣ ដែលរួម ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម Yoshimasa Hayashi រដ្ឋមន្ត្រីការបរទេសជប៉ុន ឯកឧត្តម Park Jin រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េ បានជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូក៣ លើកទី២៣។
បើយោងតាម ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស មុនពេលកិច្ចប្រជុំចាប់ផ្តើមបានបញ្ជាក់ថា នៅក្នុងក្របខ័ណ្ឌអាស៊ានបូកបី ចិន សាធារណរដ្ឋកូរ៉េ និងជប៉ុន រដ្ឋមន្ត្រីទាំងអស់នឹងធ្វើការអនុម័តលើផែនការ ការងារអាស៊ានបូកបីថ្មី សម្រាប់ឆ្នាំ២០២៣រហូតឆ្នាំដល់ឆ្នាំ២០២៧ ដើម្បីដាក់ចេញជាគោលការណ៍ជំរុញបង្កើតកិច្ចសហប្រតិបត្តិការអាស៊ានបូកបីក្នុងរយៈពេល៥ឆ្នាំទៅមុខដោយផ្ដោតលើការយកចិត្តទុកដាក់បន្ថែមទៀតលើសុខភាពសាធារណៈ សហគ្រាសធន់តូចនិងធំ ដើម្បីរួមចំណែកក្នុងស្ដារឡើងនូវសេដ្ឋកិច្ចក្នុងតំបន់ និង សាកលលោក នៅក្រោយវិបត្តិកូវីដ១៩៕រក្សាសិទ្ធិដោយ៖មួង សុវណ្ណារិទ្ធ








