Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំអរគុណសត្រូវរបស់ខ្ញុំ ដែលធ្វើឱ្យខ្ញុំប្រុងប្រយ័ត្ន ដើម្បីការពារសន្តិភាព និងការពារអាយុជីវិតពលរដ្ឋ

spot_img

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មានប្រសាសន៍អរគុណទៅកាន់សត្រូវ ដែលធ្វើឱ្យសម្តេចប្រុងប្រយ័ត្ន ដើម្បីការពារសន្តិភាព និងការពារអាយុជីវិតពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បន្តថា «អរគុណដល់សត្រូវ និងដៃគូប្រជែងរបស់ខ្ញុំ ដែលបានធ្វើឱ្យខ្ញុំ បានផ្តល់ឱកាសប្រុងប្រយ័ត្ន ចំពោះអ្នកឯងនោះ ហើយដែលធ្វើឱ្យខ្ញុំសិក្សាបន្ថែម ដើម្បីទប់ទល់អ្នកឯងដើម្បីសន្តិភាពនយោបាយ និងការពារជីវិតប្រជាជនកម្ពុជា។ ថ្ងៃនេះ ជាថ្ងៃកំណើតរបស់ខ្ញុំ ដែលតុលាការ ទើបកាត់តម្រឹមឱ្យត្រូវថ្ងៃពិតប្រាកដរបស់ខ្ញុំ ដែលខ្ញុំបានប្រើ ៤៣ ឆ្នាំ កន្លងមកនេះ ដែលប្រើមិនត្រឹមត្រូវ»។

នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នៅព្រឹក នេះ ក្នុងឱកាសសម្តេចអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕រក្សាសិទ្ធិដោយ៖មួង សុវណ្ណារិទ្ធ

spot_img
×