Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន៖ «កត្តាសុវត្ថិភាព សន្តិភាព និង គ្រប់គ្រងកូវីដបានល្អ ទើបកម្ពុជាអាចរៀបចំកិច្ចប្រជុំអាស៊ាន បាននាពេលនេះ»

spot_img

ភ្នំពេញ៖ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នេះ ក្នុងឱកាសសម្តេចអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញថា កក្តាសុវត្ថិភាព សន្តិភាព និង គ្រប់គ្រងកូវីដបានយ៉ាងល្អ តាមរយៈវិធានការសុខាភិបាល និងយុទ្ធសាស្រ្តវ៉ាក់សាំង ទើបកម្ពុជា អាចរៀបចំកិច្ចប្រជុំអាស៊ាន បាននាពេលនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មានប្រសាសន៍ហេតុអ្វីបានជាកម្ពុជា អាចរៀបចំកិច្ចប្រជុំអាស៊ានបាននៅភ្នំពេញនាពេលនេះ បន្ទាប់ពីអាក់ខាន ២ ឆ្នាំ ដោយសារកូវីដ តែពេលនេះ ប្រមូលផ្តុំពីគ្រួសារអាស៊ាន និងដៃគូ ពីខាងក្រៅសុទ្ធតែប្រទេសរីកចម្រើន ដែលក្រុមប្រឹក្សាសន្តិសុខមានដល់ ៣ បានមកដល់ទីនេះ។

ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «យើងអាចធ្វើបានមានកក្តាធំៗបំផុត ទី១៖ កត្តាសុវត្ថិភាព ដោយមានសន្តិភាព និងស្ថិរភាពនយោបាយ ដែលយើងមាន រកបានដោយលំបាក និងបានការពារវាដោយគត់ម៉ត់ ប្រទេសមួយចំនួន មិនបានទារឡានសុវត្ថិភាពពីយើងទេ ដើម្បីមកប្រជុំអាស៊ាន។ កត្តាទី២៖ ទាក់ទងគឺគ្រប់គ្រងកូវីដបានល្អ យើងក៏បានផ្តល់ការបើកសេដ្ឋកិច្ចឡើងវិញរាប់ទាំងសាលារៀន តាមរយៈវិធានការសុខាភិបាល និងយុទ្ធសាស្រ្តវ៉ាក់សាំង ហើយរដ្ឋមន្រ្តីដែលបានជួបខ្ញុំ គឺសរសើរទាំងអស់ដែលកម្ពុជា គ្រប់គ្រងកូវីដបានល្អ យើងប្រជុំផ្ទាល់ទាំងអស់ អត់មានអនឡាញទេ តែផ្នែកខ្លះអនឡាញដោយសារដៃគូជាប់ធ្វើចត្តាឡីស័ក្ត»៕ រក្សាសិទ្ធិដោយ៖មួង សុវណ្ណារិទ្ធ

spot_img
×