Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខការទូតឥណ្ឌា បញ្ជាក់ប្រាប់ សម្ដេចតេជោ ហ៊ុន សែន ថា ពិតជាមានបំណងត្រៀមវិនិយោគ ពង្រីកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៅកម្ពុជា

spot_img

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ស៊ូប្រាម៉ានីយ៉ាម ចាសានកា (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសឥណ្ឌា នាល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានស្ដាប់ការសន្ទនា និងយល់ពីបំណងរបស់ប្រមុខការទូតឥណ្ឌា ដែលចង់ពង្រីកកិច្ចសហប្រតិបត្តិការ លើបណ្ដាញតភ្ជាប់ផ្លូវដឹកជញ្ជូន ទេសចរណ៍ វិនិយោគ ការពារជាតិ សេដ្ឋកិច្ច និងការអភិវឌ្ឍនោះ គឺសម្ដេចស្នើឲ្យភាគីទាំងពីរ កម្ពុជា-ឥណ្ឌា ពន្លឿនការសិក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ឥណ្ឌាតែម្ដងទៅ។

ក្នុងគោលដៅយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រីកសក្តានុពលពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ប្រមុខការទូតឥណ្ឌា លោក ស៊ូប្រាម៉ានីយ៉ាម ចាសានកា បានលើកឡើងថា ពេលនេះគោលបំណងឥណ្ឌា គឺចង់ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ផ្លូវពីឥណ្ឌា ឆ្លងកាត់មីយ៉ាន់ម៉ា ថៃ មកកាន់កម្ពុជា, ហើយជាមួយនេះ ក៏ត្រូវពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន មេគង្គ គង្គា លើវិស័យសេដ្ឋកិច្ច ទេសចរណ៍ ការពារជាតិ ដោះមីន វិនិយោគ និងការអភិវឌ្ឍសហគមន៍ ព្រមទាំងជួសជុលប្រាង្គប្រាសាទផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅកាន់ប្រមុខការទូតឥណ្ឌាថា សម្ដេចសូមស្វាគមន៍រាល់បំណងកិច្ចសហប្រតិបត្តិការដែលបានលើកឡើងខាងលើនេះ, ដូច្នេះ សម្តេចសូមលើកទឹកចិត្តឱ្យភាគីទាំងពូរសិក្សាបញ្ចប់លើផ្នែកបច្ចេកទេសនានា ដើម្បីជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ព្រមទាំងកិច្ចសន្យាគាំពារវិនិយោគផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឱ្យឥណ្ឌាពិចារណាហោះហើរត្រង់ពីឥណ្ឌា មកកាន់កម្ពុជា ដើម្បីលើកស្ទួយវិស័យទេសចរណ៍ និងស្នើឱ្យមានការពិចារណាលើកកម្ពស់កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ឱ្យដល់កម្រិតកំពូល ដើម្បីបរិស្ថាន ជាប្រយោជន៍នៃប្រទេសជាតិ និងប្រជាជន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×