Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាក្ដីខ្មែរក្រហមកំណត់យកថ្ងៃទី២២ ខែកញ្ញា ប្រកាសសាលដីកាក្នុងសំណុំរឿង ០០២/០២ ប្រឆាំងនឹង ខៀវ សំផន

spot_img

ភ្នំពេញៈ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នេះ បានកំណត់កាលបរិច្ឆេទប្រកាសសាលដីកាក្នុងសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹង ខៀវ សំផន នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០៩:៣០ នាទីព្រឹក នៅក្នុងបន្ទប់សវនាការធំនៃ អ.វ.ត.ក។

សូមជម្រាបថា អង្គជំនុំជម្រះសាលាដំបូងបានប្រកាសសាលក្រមរបស់ខ្លួនប្រឆាំងនឹង ខៀវ សំផន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយផ្តន្ទាទោសគាត់ដាក់ពន្ធនាគារអស់មួយជីវិត ចំពោះអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងអំពើបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ និងបានដាក់បញ្ចូលទោសនេះ ជាមួយទោសដាក់ពន្ធនាគារអស់មួយជីវិត ដែលបានប្រកាសនៅក្នុងសំណុំរឿង ០០២/០១។ ខៀវ សំផន និងសហព្រះរាជអាជ្ញា បានដាក់បណ្តឹងសាទុក្ខប្រឆាំងនឹងសាលក្រមនេះ។
អង្គជំនុំជម្រះតុលាការកំពូល បានបើកសវនាការស្តាប់សេចក្តីសន្និដ្ឋានដោយផ្ទាល់មាត់ ទៅលើបណ្តឹងសាទុក្ខ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×