Thursday, June 8, 2023

ប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ ផ្តល់អំណោយជូនសមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ ដើម្បីបន្តសកម្មភាពតាមគោលដៅនីមួយៗ ក្នុងយុទ្ធនាការ “អ្នកមានដាក់ អ្នកខ្វះដក”

spot_img

ភ្នំពេញ ៖ នៅថ្ងៃសៅរ៍ទី៦ ខែសីហា ឆ្នាំ2022 វេលាម៉ោង ១០និង០០នាទី ព្រឹក លោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ បានដឹកនាំក្រុមការងារ បន្តផ្តល់អំណោយ មីជាតិចំនួន ២០០កេស និងកន្ត្រៃកាត់ក្រចក ចំនួន៣០០កន្ត្រៃ ដែលជាអំណោយសប្បុរសជន តាមរយៈមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ ប្រគល់ជូនសមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ ដើម្បីបន្តសកម្មភាពតាមគោលដៅនីមួយៗ ក្នុងយុទ្ធនាការ “អ្នកមានដាក់ អ្នកខ្វះដក” ។

ក្នុងឱកាសនោះដែរ លោក លោក អ៊ឹម សម្បត្តិ ប្រធាន សមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ បានថ្លែងអំណរគុណដល់លោកប្រធាន និងក្រុមកាងារ មូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ ដែលតែងតែជួយជាប្រចាំនូវ គ្រឿងឧបភោគ បរិភោគ ដល់សមាគមពេលកន្លងមក។

លោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ១៩ បានសន្យាថា នឹងបន្តកៀគរសប្បុរសជនជាតិ និងអន្តរជាតិបន្ថែមទៀត ដើម្បីជួយសម្រួលដល់ការខ្វះខាតរបស់សមាជិកសមាគម ដោយអនុវត្តតាមផែនការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅ គាំពារនិងលើកស្ទួយវិស័យក្រៅប្រព័ន្ធ៕ រក្សាសិទ្ធិដោយ ៖ CEN

spot_img
×