Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណនីFacebook តាទុំ បង្ហោះសារប្រដៅនិងខោកក្បាលទណ្ឌិត សម រង្ស៊ី

ភ្នំពេញ ៖ គណនីហ្វេសប៊ុកមួយមាន ឈ្មោះ « តាទុំ» បានបង្ហោះសារក្នុងន័យប្រដៅទៅអ្នកនយោបាយចាស់វស្សា ដែលជាទណ្ឌិតរត់ចោលស្រុក សំដៅលើ សម រង្ស៊ី ជាមួយនឹងខ្លឹមសារដូចខាងក្រោមនេះ៖

តើអាមួយនេះវាឡប់ឬអី?២ថ្ងៃមុនវាជេរហ៊ុន សែនផង ជេរហ៊ុន ម៉ាណែតផង តែថ្ងៃនេះវាបែរជាជូនពរហ៊ុន សែនទៅវិញ។ អ្វីដែលគួរឱ្យអស់សំណើចវាបែរជាបបួលហ៊ុន សែនធ្វើច្បាប់មានចរិតកាត់សិទ្ធិធ្វើ
នយោបាយសម្រាប់មនុស្សដែលមានអាយុលើសពី៧០ឆ្នាំដោយប្រើពាក្យចូលនិវត្តន៍។

រង្ស៊ីគិតស្មានថាហ៊ុន សែនល្ងង់មែនទេ? រង្ស៊ីមិនត្រឹមតែអត់មានអំណាចទេថែមទាំងជាអ្នកទោសទៀតផងតែបែរជាមកបបួលហ៊ុន សែនធ្វើច្បាប់ដើម្បីបញ្ចប់អំណាចហ៊ុន សែនទៅវិញ។ វាមិនខុសការភ្នាល់មួយ
ដែលមិនចាំចាច់ដាក់ដើមទុន។ រង្ស៊ីប្រហែលជាគិតថាបើអញអត់មានអ្នកផ្សេងទៀតត្រូវតែអត់ដូចគ្នា។

រង្ស៊ីវាក្រឡាខុសនៅត្រង់ចង់យកចិត្តក្រុមយុវជន តែបែរជាកាត់សិទ្ធិនយោបាយមនុស្សចាស់ ដែលជាឳពុកម្តាយយុវជនទៅវិញ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×