Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុប្រធានទី១ នៃរដ្ឋសភា ដឹកនាំគណៈប្រតិភូ អន្តរសភាអាស៊ាន ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅឥណ្ឌា ក្នុងនាមតំណាង ប្រធានអន្តរសភាអាស៊ានលើកទី៤៣

ភ្នំពេញ ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ នឹងដឹកនាំគណៈប្រតិភូអន្តរសភាអាស៊ាន អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និង មិត្តភាពនៅសាធារណរដ្ឋឥណ្ឌា ក្នុងនាម ជាតំណាងប្រធានអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ តាមការអញ្ជើញ របស់ ប្រធានព្រឹទ្ធសភា និង ប្រធានរដ្ឋសភា នៃសាធារណរដ្ឋ ឥណ្ឌា។ នេះបេីតាមការបញ្ជាក់របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភានៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។

អគ្គលេខាធិការដ្ឋានរដ្ឋសភាបានបន្តថា នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋឥណ្ឌា ក្នុងនាមជាប្រធាន អន្តរសភាអាស៊ាន(AIPA) លើកទី៤៣ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃ រដ្ឋសភា នឹងដឹកនាំសមាជិកអន្តរសភាអាស៊ានដទៃទៀត ចូលរួមកម្មវិធី សំ ខាន់ៗមួយចំនួន ដូចជា៖

  • ជួបសវនាការ និងសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃសាធារណរដ្ឋឥណ្ឌា ដែលមានជាអាទិ៍: ឯកឧត្តមអនុប្រធានាធិបតី និងជាប្រធានព្រឹទ្ធសភា (Rajya Sabha) ឯកឧត្តមរដ្ឋមន្ត្រីកិច្ចការបរទេស ឯកឧត្តមប្រធានរដ្ឋសភា(Lok Sabha) និងជួបពិភាក្សា ការងារទ្វេរភាគី(Bilateral Talk) ជាមួយឯកឧត្តមអនុប្រធានព្រឹទ្ធសភា។
  • ជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងវិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាល សភាសម្រាប់លទ្ធិប្រជាធិបតេយ្យ (PRIDE)
  • ចូលរួមកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ SANSAD
  • គោរពវិញ្ញាណក្ខន្ធ នៅ វិមានបញ្ចុះសព Humayun
  • ទស្សនាទីកន្លែង និងប្រាសាទសំខាន់មួយចំនួនដូចជា: វិមានជ័យជំនះ Qutab Minar សម័យប្រជុំរដ្ឋសភា និងព្រឹទ្ធសភា មជ្ឈមណ្ឌល និងសាលអានរបស់ សមាជិក សភា បណ្ណាល័យសភា និងសារមន្ទីរសភា ប្រាសាទតាជីម៉ាហាល់ (Taj Mahal) និងប្រាសាទ បន្ទាយអាហ្ក្រា (Agra Fort)។ សូមជម្រាបថា អន្តរសភាអាស៊ាន ហៅកាត់ថា អាយប៉ា(AIPA) មិនត្រឹមតែជាដៃគូយ៉ាងសំខាន់ របស់អាស៊ានប៉ុណ្ណោះទេ ពោលគឺជាដៃគូនៃសភា ប្រទេសសង្កេតការណ៍ចំនួន១៦ទៀត ដែលដំណើរ ទស្សនកិច្ច របស់អាយប៉ានៅសាធារណរដ្ឋឥណ្ឌា នៅពេលនេះ ក៏ដូច នៅពេលកន្លងមក ពិត ជា ទទួល កិត្តិយស ជាមួយនឹងអត្ថន័យជាប្រវត្តិសាស្រ្ត សម្រាប់ សភាប្រទេស សមាជិកអាយប៉ាទាំងមូល និងបន្តធ្វើឱ្យទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ឥណ្ឌា ក៏ដូចជា អាយប៉ា និងសភាឥណ្ឌា កាន់ តែរឹងមាំ ខ្លាំង ក្លាថែមទៀត ជាពិសេសក្នុងឱកាស ខួប អនុស្សាវរីយ៍ ៣០ឆ្នាំអាស៊ាន-ឥណ្ឌា ក្នុងជំហានឆ្ពោះទៅកាន់វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ នៅលើវេទិកា អន្តរសភា នៅក្នុងតំបន់ និងសកលលោក៕ រក្សាសិទ្ធិដោយៈចេស្តារ
×