សៀមរាប៖ ឯកឧត្តម ហ៊ុន ម៉ានីនា ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះបានអញ្ជើញចូលរួម ក្នុងព្រឹត្តិការណ៍កិច្ចពិភាក្សា «ក្តីសង្ឃឹម ហ៊ុន ម៉ានី» ដែលរៀបចំដោយសារព័ត៌មាន ថ្មីៗនៅខេត្តសៀមរាប។
ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាន៍ថា ឯកឧត្តម មិនដែលធ្លាប់រំពឹងថា នឹងមានសៀវភៅដែលសរសេរអំពីខ្លួនឯងនោះទេ ហើយឯកឧត្តមចាត់ទុកថា សៀវភៅ «ក្តីសង្ឃឹមហ៊ុនម៉ានី» គឺអាចមានប្រយោជន៍អោយមហាជនស្គាល់ ហ៊ុន ម៉ានី កាន់តែច្បាស់ ក្រៅតែជាកូននាយករដ្ឋមន្ត្រីមួយរូបនោះ។

ឯកឧត្តម ហ៊ុន ម៉ានី បន្តថា សៀវភៅក៏បានធ្វើឲ្យឯកឧត្តមស្គាល់ខ្លួនឯងកាន់តែច្បាស់ និងស្វែងយល់ពីសកម្មការងាររបស់ខ្លួន ថាតើការធ្វើសកម្មភាពរបស់ខ្លួនបានជះឥទ្ធិពលអ្វីខ្លះដលើមនុស្សជុំរិញខ្លួន និងសង្គមជាតិ។ហើយតាមរយៈសកម្មភាពរបស់ឯកឧត្តម ដែលមានចងក្រងក្នុងសៀវភៅនេះ ឯកឧត្តមជឿជាក់ថា នឹងចែករំលែកមនសិកាស្នេហាជាតិដល់យុវជនជំនាន់ក្រោយ និងចាប់ផ្តើមសកម្មភាពរបស់ខ្លួនក្នុងនាមជាយុវជនខ្មែរមួយរូបដើម្បីបុព្វហេតុជាតិកម្ពុជា។
យោងតាម លោក គី សុខលីម សហស្ថាបនិកសារព័ត៌មានថ្មីៗ ឲ្យដឹងថា រយៈពេលជាង ៣ខែ ចាប់តាំងថ្ងៃបើកសម្ពោធដាក់លក់ជាផ្លូវការសៀវភៅ «ក្តីសង្ឃឹមហ៊ុនម៉ានី» បានលក់ដាច់អស់ ១ម៉ឺនក្បាល និង បានបោះពុម្ភជាលើកទី២ ១ម៉ឺនក្បាលបន្ថែមទៀត៕ រក្សាសិទ្ធិដោយ៖មួង សុវណ្ណារិទ្ធ



