ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ឃួង ស្រេង ៖ ប្រទេសជិតខាងល្អ អាចជួយគ្នាបានទាន់ពេលវេលា ពេលមាន ទុក្ខលំបាក

ភ្នំពេញ៖ ឯកឧត្តមឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ ប្រទេសជិតខាងល្អ គឺយើងអាចជួយគ្នាបានទាន់ពេលវេលា ពេលមាន ទុក្ខលំបាកកើតឡើង ។ ប្រសាសន៍លើកឡើងបែបនេះ របស់ឯកឧត្តមឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ខណៈលោកមបានជួបពិភាក្សាការងារជាមួយ លោកផាម តាត ថាង សមាជិកនៃគណៈកម្មាធិការកណ្តាល និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដោយមានការចូលរួមពីលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងលោក កើត ឆែ ,លោកនួន ផារ័ត្ន អភិបាលរងរាជធានី នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍ថា៖ លោកពិតជាអរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះ កងទ័ពវៀតណាម ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រទេស និងប្រជាជនកម្ពុជាចេញពីរបបប៉ុល ពត ។ ប្រទេសជិតខាងយើងល្អនឹងគ្នា យើងអាចជួយគ្នាបានទាន់ពេលវេលា ពេលមាន ទុក្ខលំបាកកើតឡើង ជាក់ស្តែងដូចការរំដោះប្រជាពលរដ្ឋចេញពីប៉ុល ពតនេះឯង។

ឯកឧត្តមឃួង ស្រេង បានបញ្ជាក់ថា៖ ផ្តើមចេញពីការរំដោះប្រទេសចេញពីចំណុចសូន្យនេះ កម្ពុជា បានឈានទៅរកបាន សន្តិភាពពេញលេញលើផ្ទៃប្រទេស ដែលនាំអោយកម្ពុជាមានឱកាសក្នុងការអភិវឌ្ឍន៍ប្រទេសរីកចម្រើនដូចពេលបច្ចុប្បន្ននេះ។

ឯកឧត្តមឃួង ស្រេង ក្នុងឱកាសនោះ ក៏បានថ្លែងការកោតសរសើរចំពោះប្រតិភូវៀតណាម ដឹកនាំដោយលោកផាម តាត ថាង សមាជិកនៃគណៈកម្មាធិការកណ្តាល និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដែលបានពង្រឹង ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការនៃប្រទេសទាំង២ កម្ពុជា វៀតណាមបានយ៉ាងល្អ និងបានគាំទ្រ ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ពិសេសការអភិវឌ្ឍន៍រាជធានីភ្នំពេញ។

ឯកឧត្តមឃួង ស្រេង បន្តទៀតថា ផ្តើមចេញពីផ្លែផ្កានៃការពង្រឹង ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការនៃប្រទេសទាំង២ កម្ពុជា វៀតណាមនេះ កម្ពុជាបានរក្សាប្រពៃណី ទំនៀមទម្លាប់ល្អៗទាំងនេះ បន្តទៅឲ្យយុវជនកម្ពុជាជំនន់ក្រោយទៀត គឺរក្សាឲ្យបានយូរអង្វែង៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

ចូលមើលព័ត៌មានថ្មីៗបន្ថែម