Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចក្រឡាហោមស ខេង កម្លាំងនគរបាល ដែលបញ្ជូនទៅរៀនសូត្រនៅក្រៅប្រទេស ដើម្បីយកចំណេះដឹងមកបម្រើអង្គភាព បម្រើសជាតិ និងប្រជាជន

spot_img

ភ្នំពេញ ៖ សម្ដេច ស ខេង បានមានប្រសាសន៍ថា កងកម្លាំងនគរបាលជាតិ ជាកម្លាំងអនុវត្តច្បាប់ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងជួយពង្រឹងដល់សន្តិភាពប្រទេសជាតិ ដើម្បីបង្កលក្ខណៈសម្បត្តិឱ្យប្រជាពលរដ្ឋបានរស់នៅប្រកបដោយសេចក្ដីសុខ។ សម្ដេចបន្តថា នគរបាលជាតិពិតជាបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអនុវត្តបេសកកម្ម ដូចបានបញ្ជាក់លើខាងលើ។

កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡសហោមស ខេង បានអនុញ្ញាតឱ្យនាយនគរបាលចំនួន៦០រូប ដែលត្រៀមចេញទៅសិក្សាវគ្គបំប៉ន នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង បានអះអាងថា នេះជាលើកទី១ហើយដែលសម្ដេច បានទទួលជួបជាមួយមន្រ្តីនគរបាល ដែលចេញទៅសិក្សានៅក្រៅប្រទេស មិនមែនតែប្រទេសវៀតណាមនោះទេ។

សម្ដេច បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ បានធ្វើកំណែទម្រង់ដើម្បីលើកកម្ពស់គុណភាពកងកម្លាំងនគរបាលជាតិជាបន្តបន្ទាប់ ក្នុងន័យដើម្បីធានាដល់ការពង្រឹងការអនុវត្តតួនាទីនិងភារកិច្ចរបស់មន្រ្តីនគរបាលជាតិ ក្នុងនោះការសក្សារៀនសូត្រនេះ គឺជាគន្លឹះដ៏សំខាន់មួយនៅក្នុងការងារកំណែទម្រង់នគរបាលជាតិ ទាំងការសិក្សារៀនសូត្រក្នុងប្រទេស និងក្រៅប្រទេស។

ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលនគរបាលជាតិនេះដែរ សម្ដេចក្រឡាហោម ស ខេង បានរម្លឹកថា កន្លងមកភាគច្រើននៃកម្លាំងនគរបាល ដែលបានបញ្ជូនទៅរៀនសូត្រនៅក្រៅប្រទេសនោះ គឺបានបញ្ជូនទៅរៀននៅប្រទេសវៀតណាម។

សម្ដេច បន្តថា ក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា គឺភាគីវៀតណាម បានរួមចំណែកច្រើនក្នុងការបណ្ដុះបណ្ដាល ធនធានមនុស្សកងកម្លាំងនគរបាលជាតិ។

សម្ដេច បានបន្ថែមថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សម្ដេចបានដាក់ការប្ដេជ្ញាចិត្ត និងឈានទៅអនុវត្តបានកាន់តែច្រើនហើយនូវការកាត់បន្ថយការបញ្ជូនមន្រ្តីនគរបាលជាតិវគ្គបឋមទៅសិក្សានៅក្រៅប្រទេស ហើយថា សម្ដេចមានការប្ដេជ្ញាចិត្តខ្ពស់ អនុវត្តការងារនេះឱ្យបាន១០០ភាគរយ។ ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់អំពីការងារកំណែទម្រង់ប៉ុស្តិ៍នគរបាលជាតិផងដែរ។

សម្ដេច បន្តថា តាមរយៈការងារកំណែទម្រង់ប៉ុស្តិ៍នគរបាលនេះ សម្ដេចបានចាត់តាំងឱ្យរដ្ឋលេខាធិការទទួលបន្ទុក និងអគ្គនាយកដ្ឋានបុគ្គលិក បន្តពិនិត្យនិងរៀបចំរំលែកក្របខ័ណ្ឌពីការិយាល័យឬនាយកដ្ឋាននានាដែលមានមន្រ្តីលើសពីតម្រូវការចាំបាច់ ដើម្បីចែកទៅឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលដែលជាទូទៅសម្ដេចសង្កេតឃើញថាពិតជាមានការខ្វះខាតធនធានមនុស្សគ្រប់ឃុំ សង្កាត់តែម្ដង។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានណែនាំឱ្យនាយនគរបាលទាំង៦០រូប យកចិត្តទុកដាក់គោរពវិន័យឱ្យបានល្អ ចៀសវាបង្កបញ្ហាផ្សេងៗនាំឱ្យប៉ះពាល់ដល់កិត្តិយសជាតិ និងកងកម្លាំងនគរបាលជាតិ ហើយប្រសិនបើមានបញ្ហាឬការលំបាកអ្វីពេលកំពុងរៀនសូត្រនោះ ក៏ត្រូវរាយការណ៍មកថ្នាក់ដឹកនាំ ដើម្បីជួយផ្ដល់ការគាំទ្រឱ្យបានល្អ ដ្បិតនាយនគរបាលចេញទៅសិក្សានេះ គឺដើម្បីយកចំណេះដឹងមកបម្រើអង្គភាព បម្រើសជាតិ និងប្រជាជន៕ រក្សាសិទ្ធិដោយ៖មួង សុវណ្ណារិទ្ធ

spot_img
×