Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ចែងពិធីបុណ្យខួប ១០០ថ្ងៃ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង

កំពង់ចាម ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រអញ្ជើញដល់ ខេត្តកំពង់ចាម ហើយ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២នេះ ដើម្បីរៀបចំចាត់ចែងពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃ ឧទ្ទិសកុសលផលបុណ្យជូន សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលជាបងប្រុសបង្កើតរបស់សម្តេច។

ដំណើរអញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលបដិសណ្ឋារកិច្ចដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងក្រុមមន្ត្រីមួយចំនួនទៀត។

បើតាមក្រុមគ្រួសាររបស់នៃសពសម្តេចឧត្តមទេពញាណ បានឲ្យដឹងថា នៅវេលារសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងកូនៗ និងចៅៗ សាច់ញាតិទាំងអស់ របស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានស្រុះស្រួលមូលមតិគ្នា រៀបចំចាត់ចែងបុណ្យគម្រប់ខួប ១០០ថ្ងៃ តាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធរបស់ សម្តេចឧត្តមទេពញាណ នៅភូមិគ្រឹះក្នុងក្រុងកំពង់ចាម។

សូមរំលឹកថា សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានទទួលមរណភាពដោយជំងឺបេះដូង កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ ៧២ឆ្នាំ, គិតមកដល់ថ្ងៃទី១១ ខែសីហា នេះ មានរយៈពេល ១០០ថ្ងៃហើយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×