Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បដិសេធ និងច្រាលចោលទាំងស្រុង ចំពោះការផ្សាយព័ត៌មាន របស់សារព័ត៌មាន Khmer Mekong News

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបដិសេធច្រាលចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយព័ត៌មានរបស់សារព័ត៌មាន Khmer Mekong News ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតញុះញង់បំបែបបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា និងធ្វើឲ្យមានការវឹងវរនៅក្នុងសង្គមធ្វើឲ្យបប៉ះពាល់ ទៅដល់ស្ថិរភាព និងសន្តិភាពរបស់ប្រទេសជាតិ និងបានប្តឹងទៅសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់ចំពោះសារព័ត៌មាន Khmer Mekong News ដែលបានផ្សាយព័ត៌មានប្រឌិតខុសពីការពិត។ ការបដិសេធរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃបានធ្វើឡើងបន្ទាប់ពីសារព័ត៌មាន Khmer Mekong News បានផ្សព្វផ្សាយថា សម្តេចក្រឡាហោម ស ខេង ប្រើកងកម្លាំងរបស់ខ្លួនទបស្កាត់រដ្ឋប្រហារផ្ទៃក្នុងបក្ស , ឯកឧត្តម ហ៊ុន ម៉ាណែត ភិនភ័យរត់ទៅវៀតណាមពឹងពាក់ការពារអំណាច។

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់សារព័ត៌មាន CEN ថា ចំពោះការផ្សាយព័ត៌មានរបស់សារព័ត៌មាន Khmer Mekong News គឺជាព័ត៌មានប្រឌិត និងគ្មានព្រឹត្តិការណ៍នឹងកើតឡើងដូចជាការផ្សាយព័ត៌មាននោះទេ។ ហើយពួកគេឆ្លៀតឱកាសយកដំណើរទស្សនកិច្ចរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ទៅតស្សនកិច្ចនៅវៀតណាមហើយប្រឌិតជាព័ត៌មានបែបនេះតែម្តងទៅ។ ដោយឯកឧត្តចាត់ទុកថា ព័ត៌មាននេះជាព័ត៌មានញុះញង់បំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យមានការវឹងវរក្នុងសង្គម ប៉ះពាល់ទៅដល់ស្ថេរភាពរបស់ប្រទេសជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ បានបញ្ជាក់ថា ក្នុងនាមអ្នកនាំពាក្យក្រសួងមហាផ្ទៃសូមប្តឹងសមត្ថកិច្ចពាក់ព័ន្ធដើម្បីចាប់ខ្លួនជននេះផ្តន្ទាទោសតាមច្បាប់ និងសូមអំពាវនាវដល់សមត្ថកិច្ចនៅច្រកទ្វារព្រំដែនទាំងអស់ទប់ស្កាត់ចំពោះការគេចខ្លួនរបស់ជននេះទៅក្រៅប្រទេស។

ទាក់ទងកករណីនេះ សមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកជនដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតញុះញង់ ធ្វើឲ្យមានការវឹងវរក្នុងសង្គម ប៉ះពាល់ទៅដល់ស្ថេរភាពរបស់ប្រទេសជាតិដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
បើតាមមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ប្រាប់ CEN ថា សារព័ត៌មាន Khmer Mekong News គឺមិនបានចុះបញ្ជីនៅក្រសួងព័ត៌មាននោះទេ៕ រក្សាសិទ្ធិដោយៈ ពលជ័យ

×