Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ មេបញ្ជាការរង បញ្ជាការដ្ឋានយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ត្រី NGUYEN VAN TIEN មេបញ្ជាការរង បញ្ជាការដ្ឋានយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាមនៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៅរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នេះ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ត្រី NGUYEN VAN TIEN និងប្រតិភូនៅព្រះរាជាណាចក្រកម្ពុជា ថាពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ព និងប្រជាជនប្រទេសទាំងពីរ កម្ពុជា-វៀតណាម ។

ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បានគូសបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ កម្ពុជាបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ឆ្នាំនៃដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសាសន៍ ប៉ុល ពត ។

ដោយឯកឧត្តម ខឹមជា សាឃឿន បានរំលេចពីជោគជ័យដ៏ត្រចះត្រចង់ នៃព្រិត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានកើតចេញពីការជួយជ្រោមជ្រែងពីភាគីមិត្តវៀតណាម រហូតដល់ប្រទេសកម្ពុជាបានរំដោះប្រទេស និងបានផ្តួលរំលំរបបវាលពិឃាតនេះ និងបានថ្លែងអំណអរគុណដល់ភាគីមិត្តវៀតណាមដែលតែងតែសហការជួយឧត្តម្ភ ទាំងថរិកា សម្ភារៈ បរិក្ខាផ្សេងៗ រួមទាំងការជួយបណ្តុះបណ្តាលធនធានមនុស្សដល់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទជាបន្តបន្ទាប់ ព្រមទាំងបានជូនពរឯកឧត្តម NGUYEN VAN TIEN និងប្រតិភូក្នុងដំណើរទស្សនកិច្ចនេះទទួលបានជោគជ័យ និងប្រកបដោយសុខសុវត្ថិភាព ។

ការឆ្លើយតប ឧត្តមសេនីយ៍ត្រី NGUYEN VAN TIEN បានគូសបញ្ជាក់ពីគោលបំណង នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះដើម្បីចូលរួមសាកសួរសុខទុក្ខ ដល់បណ្តាអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាពិសេសដល់បញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទដែលជាដៃគូសម្ព័ន្ធមេត្រីភាពនឹងគ្នា ។ ហើយស្របពេលឆ្នាំនេះគឺជាឆ្នាំនៃខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតនូវទំនាក់ទំនងការទូត រវាងកម្ពុជា-វៀតណាម ដោយការខកខានមិនបានជួបគ្នាធ្វើការងារអស់រយៈពេល០២ឆ្នាំមកនេះ បណ្តាលមកពីបញ្ហានៃវិបត្តិជំងឺកូវីដ-១៩ រីករាលដាលជាសកល បន្ទាប់ពីមានការធូស្បោយនឹងបន្តធ្វើនូវកិច្ចសហប្រតិបត្តិការជាមួយអង្គភាពដៃគូសម្ព័ន្ធមេត្រីភាពឡើងវិញដូចជា ធ្វើការផ្លាស់ប្តូរប្រតិភូគ្នាទៅវិញទៅមក ស្របតាមកិច្ចប្រជុំចុះហត្ថលេខាលើកំណត់ហេតុប្រចាំឆ្នាំ ដែលភាគីយើងទាំងពីរបានធ្វើរួចមកហើយ ដើម្បីបង្កើននូវចំណងសាមគ្គីភាព មិត្តភាព រវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ ស្របតាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង” នូវចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិកាន់តែជិតស្និទ្ធទ្វេរឡើងមួយកម្រិតថែមទៀត រវាងប្រជាជន និងកងទ័ព នៃប្រទេសទាំងពីរ កម្ពជា-វៀតណាមជាអមតៈ ៕រក្សាសិទ្ធិដោយ ៖ មួង សុវណ្ណារិទ្ធ

×