Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ ម៉ឹង សំផន ដឹកនាំកិច្ចប្រជុំក្រុមការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងការពារ

spot_img

ភ្នំពេញៈ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មការកំណែទំរង់ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងការពារជាតិ ដឹកនាំកិច្ចប្រជុំក្រុមការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងការពារជាតិនៅទីស្តីក្រសួងការពារជាតិ កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ ។

ថ្លែងបើកកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបញ្ចាក់ថា៖ គោលបំណងនៃកិច្ចប្រជុំក្រុមការងារ កែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈ គឺដើម្បីត្រួតពិនិត្យការងារនិងការអនុវត្តការងារគ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈអោយ ដល់ថ្នាក់ដឹកនាំក៏ដូចជានាយទាហានទទួលបន្ទុក ការងារជំនាញហិរញ្ញវត្ថុ ដើម្បីជំរុញឲ្យការ អនុវត្តភារកិច្ច ជំនាញហិរញ្ញវត្ថុអោយ ចំគោលដៅ ស្របតាម ការ ណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និង រាជរដ្ឋាភិបាល បានដាក់ចុះ ធ្វើយ៉ាងណាគ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈអោយបានល្អ ។

ឯកឧត្តម ម៉ឹង សំផន បានជំរុញឲ្យតាមអង្គភាព នីមួយៗធ្វើការគ្រប់គ្រងហិរញ្ញវត្ថុអោយបានត្រឹមត្រូវ ដើម្បីប្រើប្រាស់ថវិការការពារជាតិឲ្យ បានសមស្រប សន្សំ សំចៃនិងមានគណីយភាព ។

ឯកឧត្តម បានបន្តថា៖ ការចំណាយថវិកាការពារជាតិ មានការវិវត្តន៍ទៅតាមឆ្នាំនីមួយៗ ស្របតាមផែនការជំនាញនិងទៅ តាមប្រភេទទ័ពនិងទៅតាម ជំនាញខុសៗគ្នា ហើយការការកែទម្រង់គឺ ធ្វើឡើងឲ្យសមស្របតាមច្បាប់ គ្រប់គ្រងហិរញ្ញវត្ថុសារណៈ ។

ឯកឧត្តម ម៉ឹង សំផន ក៏បានលើកឡើងពីគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានធ្វើអោយប្រទេសជាតិទទួលបាននូវ សុខសន្តិភាព និង ការអភិវឌ្ឍន៍រីចម្រើន លើគ្រប់វិស័យ ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ដែលសកលលោកក៏ដូចជាកម្ពុជាជួបវិបត្តជម្ងឺឆ្លងរាតត្បាតកូវីដ១៩ ក្តី ក៏សេដ្ឋកិច្ចជាតិ មានការងើបឡើងវិញ គួរកត់សំគាល់ ហើយរាជរដ្ឋាភិបាលបានបង្កើនប្រាក់បៀវត្សរ៍ជាបន្តបន្ទាប់ ដល់កងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការ កម្មករ ដែលបាន រួមចំណែកលើកកម្ពស់ ជីវភាពរស់នៅកាន់តែប្រសើជាងមុន ។

ក្នុងឱកាសកិច្ចប្រជុំនោះដែរ ក៏បានធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាទៅវិញ ទៅមកជុំវិញការ អនុវត្តការងារ គ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈនៅក្នុងក្រសួងការពារជាតិ ដើម្បីធ្វើយ៉ាងណាឲ្យការអនុវត្ត ជំនាញហិរញ្ញវត្ថុនេះ បានត្រឹមត្រូវ ស្របទៅតាម ច្បាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលបានដាក់ចុះ ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×